VOV WorldVOV World
អាមេរិកនិងគុយបាជម្រុញកិច្ចសហប្រតិបត្តិការសន្តិសុខលើវិស័យពាណិជ្ជកម្មនិងទេសចរណ៍
30/10/2015 08:44
(VOVworld)-អាមេរិកនិងគុយបាបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការ សន្តិសុខលើបណ្តាវិស័យពាណិជ្ជកម្មនិងទេសចរណ៍ទ្វេភាគី។
អាមេរិកនិងគុយបាជម្រុញកិច្ចសហប្រតិបត្តិការសន្តិសុខលើវិស័យពាណិជ្ជកម្មនិងទេសចរណ៍
សកម្មភាពនៅកំពង់ផែMarielជាយទីក្រុងឡាហាវ៉ាន់នាថ្ងៃទី៦តុលា (រូបថតៈ TTXVN) (VOVworld)-អាមេរិកនិងគុយបាបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការ សន្តិសុខលើបណ្តាវិស័យពាណិជ្ជកម្មនិងទេសចរណ៍ទ្វេភាគី។ កាសែត “Granma” ស្ថាប័នបញ្ចេញមតិរបស់បក្សកុម្មុយនិស្តគុយបា បានជូនដំណឹងនូវ បណ្តាកិច្ច ចរចារនាថ្ងៃទី២៨តុលានៅក្រុងឡាហាវ៉ានថា អនុរដ្ឋមន្ត្រីសន្តិសុខ អាមេរិក​ Alejandro Mayorkas ដែលកំពុងបំពេញទស្សនកិច្ចនៅគុយបា និងរដ្ឋ មន្ត្រីក្រ សួងមហាផ្ទៃគុយបា Carlos Fernandez Gondin បានឈានដល់កិច្ចព្រម ព្រៀង អំពីការជម្រុញកិច្ចសហប្រតិបត្តិការសន្តិសុខដោយគោលដៅធានាសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ក៏ដូចជាប្រទេសដទៃជាច្រើនទៀត។ លោក Mayorkas ជាមន្ត្រីជនជាតិអាមេរិកដើមកំណើតគុយបាដែលកាន់ដំណែង ខ្ពស់បំផុតក្នុងរដ្ឋអំណាចរបស់ប្រធានាធិបតី Barack Obama ដោយបានតែងតាំង ពីខែធ្នូ២០១៣មក៕