VOV WorldVOV World
អាមេរិកនិងគុយបាខំប្រឹងប្រែងពង្រឹងទំនាក់ទំនងទ្វេភាគី
11/09/2015 10:08
(VOVworld) - នាថ្ងៃទី១១ កញ្ញា គណៈប្រតិភូអាមេរិក ដឹកនាំដោយទីប្រឹក្សារងរដ្ឋ មន្រ្តីការបរទេសលោក Alex Lee បានទៅកាន់រដ្ឋធានី La Habana របស់គុយបា ដើម្បីពន្លឿនការបង្កើតគណៈកម្មាធិការទ្វេភាគីជា មួយរដ្ឋាភិបាលគុយបាសំដៅ ពង្រឹងទំនាក់ទំនងការទូតដែលទើបនឹងបានស្ដារឡើងវិញនាពេលថ្មីៗនេះ។
អាមេរិកនិងគុយបាខំប្រឹងប្រែងពង្រឹងទំនាក់ទំនងទ្វេភាគី
(VOVworld) - នាថ្ងៃទី១១ កញ្ញា គណៈប្រតិភូអាមេរិកដឹកនាំដោយទីប្រឹក្សារងរដ្ឋមន្រ្តី ការបរទេសលោក Alex Lee បានទៅកាន់រដ្ឋធានី La Habana របស់គុយបាដើម្បី ពន្លឿនការបង្កើតគណៈកម្មាធិការទ្វេភាគីជាមួយរដ្ឋាភិបាលគុយបាសំដៅពង្រឹង ទំនាក់ទំនងការទូតដែលទើបនឹងបានស្ដារឡើងវិញនាពេលថ្មីៗនេះ។សេចក្ដី ប្រកាសរបស់ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា គណៈប្រតិភូនេះនឹងជួប សន្ទនាជាមួយសមាជិកក្រសួងការបរទេសគុយបាដើម្បីពិភាគ្សាអំពីជំហានជាបន្ត បន្តាប់ក្នុងដំណើរការធ្វើប្រក្រតីភាពទំនាក់ទំនងនិងពេលវេលាដំណើរការជំនួប ចរចារស្ដីពីបញ្ហាអាទិភាពរួម។ ក្នុងបំរ៉ែបំរួលផ្សេងមួយសំដៅធ្វើប្រក្រតីភាពទំនាក់ ទំនងរវាងប្រទេសទាំងពីរ អាមេរិកគ្រោងនឹងអញ្ជើញកម្មាភិបាលសុខាភិបាល គុយបាចំនួន៥នាក់និងឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅ Haiti ទៅទស្សនានាវាពេទ្យ នៃកងទ័ពជើងទឹកអាមេរិក Comfort នៅពេលនាវានេះចុះចតនៅ Haiti នាថ្ងៃទី១១ កញ្ញា៕