អាមេរិកនិងគុយបាកំណត់ពេលវេលាសម្រាប់វង់ចរចារលើកទី៤
15/05/2015 11:00
(VOVworld)-ក្រសួងការបរទេសអាមេរិកទើបនឹងជូន ដំណឹងថា អ្នកចរចារ អាមេរិកនិងគុយបា នឹងជួបគ្នា នាថ្ងៃទី២១ឧសភាខាងមុខ

អាមេរិកនិងគុយបាកំណត់ពេលវេលាសម្រាប់វង់ចរចារលើកទី៤ (រូបថតៈ AFP/ TTXVN ) (VOVworld)-ក្រសួងការបរទេសអាមេរិកទើបនឹងជូនដំណឹងថា អ្នកចរចារ អាមេរិក និងគុយបា នឹងជួបគ្នានាថ្ងៃទី២១ឧសភាខាងមុខ នៅរដ្ឋធានីវ៉ាស៊ីតោន សំដៅ ពិភាគ្សាអំពីបញ្ហាបើកស្ថានទូត។ នេះជាផ្នែក១ក្នុងដំណាក់កាលបង្កើតទំនាក់ ទំនងការទូតទ្វេភាគីឡើងវិញ។ វង់ចរចារថ្មីបំផុតនេះ នឹងប្រមូលផ្តុំពិភាគ្សា ចំពោះរាល់វិធានការជាក់ស្តែង សម្រាប់ដំណើរការបើកឡើងវិញស្ថានទូតនៅឡាហាវ៉ាន់និងវ៉ាស៊ីតោន។ ចាប់តាំងពីពេលអាមេរិកនិងគុយបាប្រក្រតីទំនាក់ ទំនង នាខែធ្នូ២០១៤មក ប្រទេសទាំងពីរបានដំណើការវង់ចរចាចំនួន៣។ ប្រ ទេសទាំង ពីរ ក៏បានបើកជំនួបសន្ទនាអំពីសិទ្ធិមនុស្សនាដើមខែមេសាកន្លង ទៅផងដែរ៕
Related






