អាមេរិកនិងគុយបាកំណត់ពេលវេលាដំណើការចរចារកែលំអរទំនាក់ទំនង
09/01/2015 08:42
(VOVworld) – នាថ្ងៃទី ៨ មករា រដ្ឋអំណាចរបស់ប្រធានាធិបតី អាមេរិក លោក Barack Obama បានប្រកាសថា៖ ការចរចារដំបូង ស្តីអំពីការកែលំអរទំនាក់ទំនងរវាង អាមេរិកនិងគុយបានឹង ប្រព្រឹត្តទៅនាពាក់កណ្ដាលខែមករានេះ។

អាមេរិកនិងគុយបាកំណត់ពេលវេលាដំណើការចរចារកែលំអរទំនាក់ទំនង (Image: VNA) (VOVworld) – នាថ្ងៃទី ៨ មករា រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Barack Obama បានប្រកាសថា៖ ការចរចារដំបូងស្តីអំពីការកែលំអរទំនាក់ទំនងរវាងអាមេរិក និងគុយបានឹងប្រព្រឹត្តទៅនាពាក់កណ្ដាលខែមករានេះ។ អ្នកនាំពាក្យ សេតវិមាន លោកស្រី Jen Psaki បានឲ្យដឹងថា៖ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុក តំបន់អាមេរិកឡាទីន លោកស្រី Roberta Jacobson នឹងអញ្ចើញ ទៅបំពេញទស្សន កិច្ចនៅគុយបាចាប់ពីថ្ងៃទី ២១ ដល់ទី ២២ មករា ខាងមុខ ព្រមទាំង រួមធ្វើសហការ អធិបតីការចរចារស្តីអំពីការកែលំអរទំនាក់ទំនងរវាងប្រទេសទាំង ២ ជាមួយសម ភាគីគុយបា។ បញ្ហាស្តីពីជនអន្តោប្រវេសន៍និងការបើកស្ថានទូតនៃប្រទេស ទាំង ២ ឡើងវិញនឹងត្រូវបានយកមកពិភាក្សាក្នុងការចរចារលើកនេះ។ ភាគីទាំង ២ កំពុងពិភាក្សាស្តីអំពីរបៀបវារៈលំអិតនៃការចរចារនេះ៕
Related






