អាមេរិកនិងជប៉នឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
11/02/2017 07:17
(VOVworld) – នាថ្ងៃទី ១០ កុម្ភៈ ប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានឯកភាពនឹងពិភាគ្សាអំពីក្រប ខ័ណ្ឌ សហប្រតិបត្តិការទ្វេភាគីមួយបន្ទាប់ពីអាមេរិកប្រកាស ចាកចេញពីកិច្ចព្រម ព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)។

អាមេរិកនិងជប៉នឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី (VNA) (VOVworld) – នាថ្ងៃទី ១០ កុម្ភៈ ប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានឯកភាពនឹងពិភាគ្សាអំពីក្រប ខ័ណ្ឌសហប្រតិបត្តិការទ្វេភាគីមួយបន្ទាប់ពីអាមេរិកប្រកាសចាកចេញពីកិច្ចព្រម ព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)។ ក្នុងសេចក្តីថ្លែងការណ៍រួមដែល ត្រូវបានថ្នាក់ដឹកនាំទាំងពីររូបនេះនាំចេញបន្ទាប់ពីការចរចារ បានអះអាងថា៖ អាមេរិកនិងជប៉ុនគប្បីដើរតួនាទីជួរមុខក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងការ បង្កើត ឡើងទីផ្សារការងារធ្វើសេរីនិងសមភាពដោយឈរលើបណ្ដាការកំណត់។ ប៉ុន្តែ ថ្នាក់ដឹកនាំទាំងពីររូបនេះមិនលើកច្បាស់អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ទ្វេភាគី នឹងទទួលបានអាទិភាពជំនួសឲ្យកិច្ចព្រមព្រៀងថ្នាក់តំបន់ដែរឬទេ។ ក៏ក្នុងសេចក្តី ថ្លែងការណ៍រួម អាមេរិកនឹងបង្កើនវត្តមានរបស់ខ្លួនក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ហើយជប៉ុននឹងដើរតួនាទីសំខាន់ថែមទៀតក្នុងទំនាក់ទំនង សម្ព័ន្ធរវាងប្រទេស ទាំងពីរ។ ភាគីទាំងពីរនឹងអំពាវនាវឲ្យកូរ៉េខាងជើងលុប ចោលកម្មវិធីនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីល ព្រមទាំង អះអាងនូវសារៈសំខាន់ នៃសរីភាពនាវាចរណ៍និង អាកាសចរណ៍លើសមុទ្រ Hoa Tung ហើយអំពាវនាវ ឲ្យភាគីទាក់ទិនានាមិន បង្កើនភាពតានតឹងលើសមុទ្រខាងកើត ផងដែរ៕
Related






