VOV WorldVOV World
អាមេរិកនិងអ៊ីស្រាអ៊ែលស្វែងរកការគាំទ្ររបស់សហគមន៍ហ្សីបចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់
05/08/2015 10:31
(VOVworld)-ប្រធានាធិបតីអាមេរិកប៉ារ៉ាក់ អូបាម៉ា និងនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល Benjamin Netanyahu នាថ្ងៃទី៤សីហា បានឆ្ពោះទៅសហគមន៍ជនដើមកំណើត
អាមេរិកនិងអ៊ីស្រាអ៊ែលស្វែងរកការគាំទ្ររបស់សហគមន៍ហ្សីបចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់
ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូមាម៉ា (រូបថតៈ AFP/TTXVN) (VOVworld)-ប្រធានាធិបតីអាមេរិកប៉ារ៉ាក់ អូបាម៉ា និងនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល Benjamin Netanyahu នាថ្ងៃទី៤សីហា បានឆ្ពោះទៅសហគមន៍ជនដើមកំណើត ហ្ស៊ីប នៅអាមេរិក ដើម្បីស្វែងរកការគាំទ្រសម្រាប់គោលជំហរបស់ខ្លួនក្នុងបញ្ហា កិច្ចព្រមព្រៀងអ៊ីរ៉ង់។ លោកអូបាម៉ា បានមានការជួបសម្ងាត់អូសបន្លាយរយៈ ពេល២ម៉ោង ជាមួយថ្នាក់ដឹកនាំសហគមន៍ហ្ស៊ីបនៅសេតវិមាន។ នៅទីនេះ លោកបានបង្ហាញលំអិតអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ព្រមទាំងជម្រុញឲ្យក្រុម ប្រឆាំងនាំចេញការអធិប្បាយរបស់ខ្លួនដោយឈរលើទិន្នន័យជាក់ស្តែង។         ជំនួបរបស់លោកអូបាម៉ាបានប្រព្រឹត្តទៅក្រោយប៉ុន្មានម៉ោង បន្ទាប់ពីនាយក រដ្ឋមន្ត្រី Netanyahu មានការជួបសំណេះសំណាល់ផ្ទាល់ដោយក្រុមជនអាមេរិក ដើមកំណើតហ្ស៊ីបរៀបចំឡើង។ ក្នុងជំនួបជាមួយមនុស្សចូលរួមជាង១០ម៉ីននាក់ នេះ ថ្នាក់ដឹកនាំអ៊ីស្រាអ៊ែលរូបនេះ បានហៅកិច្ចព្រមព្រៀងដែលទើបនឹងបានចុះ ហត្ថលេខារវាងអ៊ីរ៉ង់ជាមួយក្រុម P5+1 ជាកិច្ចព្រមព្រៀងមិនប្រសើទេ។ លោកក៏ បានអះអាងគោលជំហរបស់អ៊ីស្រាអ៊ែល គឺប្រដេញយតាមសន្តិភាពប៉ុណ្ណោះទេ៕