អាមេរិកនិងអូស្ត្រាលីឯកភាពសហប្រតិបត្តិការធានាសេរីភាពនាវាចរណ៍អាកាសចរណ៍នៅសមុទ្រខាងកើត
14/10/2015 10:07
(VOVworld)-នាយប់ថ្ងៃទី១៣តុលា រដ្ឋមន្ត្រីការពារជាតិ អាមេរិក Ashton Caster និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry

អាមេរិកនិងអូស្ត្រាលីឯកភាពសហប្រតិបត្តិការធានាសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត (VOVworld)-នាយប់ថ្ងៃទី១៣តុលា រដ្ឋមន្ត្រីការពារជាតិអាមេរិក Ashton Caster និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បានមានជំនួបតាម “រូបមន្ត ២+២”ជាមួយសមភាគីអូស្រ្តាលីចំនួនពីររូប គឺរដ្ឋមន្ត្រីការពារជាតិ Marise Payne និងរដ្ឋមន្ត្រីការបរទេស Julie Bishop នៅក្រុង Boston របស់អាមេរិក។ នៅទីនេះ ភាគីទាំងពីរ បានប្រមូលផ្តុំ ពិភាគ្សាលើបណ្តាបញ្ហាអន្តរជាតិ ក្នុងនោះមានបញ្ហា សមុទ្រខាងកើត។ រដ្ឋមន្ត្រីការពារជាតិអាមេរិក Ashton Caster បានប្រកាសថា ទាំងអូស្រ្តាលីនិងអាមេរិក សុទ្ធតែមានបំណងរក្សានិងធ្វើថ្មីពូលសន្តិ សុខតំបន់ អាស៊ី-ប៉ាស៊ីហ្វិក។ រីឯខ្លួនវិញ រដ្ឋមន្ត្រីកាបរទេសអូស្ត្រាលី Julie Bishop បានសង្កត់ ធ្ងន់ទៅលើទស្សនរបស់វ៉ាស៊ីនតោន និង Camberra ចំពោះបញ្ហា សមុទ្រខាងកើត គឺ “ដាស់តឿនឲ្យភាគីនានាកុំឲ្យមានសកម្មភាពឯតោភាគី ដោយ បង្កើនភាពតាន តឹង”។ហើយអូស្ត្រាលីគាំទ្រ “រាល់គោលការស្តីពីសេរីភាពនាវាចរ ណ៍និងសេរីភាព អាកាសចរណ៍” លើសមុទ្រខាងកើតផងដែរ៕
Related






