អាមេរិកនិងវៀតណាមបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌និងទេសចរណ៍
11/08/2015 10:01
(VOVworld) - ក្នុងក្របខ័ណ្ឌ ទិវាវប្បធម៌វៀតណាមនៅ អាមេរិក នាថ្ងៃទី១០សីហា រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍លោក Hoang Tuan Anh និងក្រុម ការងារវៀតណាមបានមានជំនួបធ្វើការជាមួយអនុរដ្ឋ មន្រ្តីក្រសួងការបរទេសអាមេរិកលោក Richard Stengel។

គណៈប្រតិភូក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម (ខាងឆ្វេង)ជួបធ្វើការជាមួយគណៈប្រតិភូក្រសួងការបរទេសអាមេរិក (រូបថត៖dantri.com.vn) (VOVworld) - ក្នុងក្របខ័ណ្ឌ ទិវាវប្បធម៌វៀតណាមនៅអាមេរិក នាថ្ងៃទី១០សីហា រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍លោក Hoang Tuan Anh និងក្រុមការងារ វៀតណាមបានមានជំនួបធ្វើការជាមួយអនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Richard Stengel។នៅទីនេះ លោក Hoang Tuan Anh បានឲ្យដឹងថា ក្នុងប៉ុន្មាន ឆ្នាំថ្មីៗនេះ អាមេរិកបានក្លាយទៅជាវិនិយោគិនបរទេសលេខមួយនៅវៀតណាម ក្នុងវិស័យទេសចរណ៍។បរិមាណភ្ញៀវទេសចរអាមេរិកមកវៀតណាមកំពុងកើន ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសក្នុងរយៈពេល៧ខែដើមឆ្នាំនេះមានភ្ញៀវ ទេសចរអាមេរិកជាង៣សែននាក់មកវៀតណាម។លោក Hoang Tuan Anh បានស្នើរ ឲ្យប្រទេសទាំងពីរបន្តបង្កើនកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍វប្បធម៌ កីឡានិងទេស ចរណ៍ដើម្បីសក្តិសមនឹងសក្ដានុភាពសហប្រតិបតិ្តការរបស់ភាគីទាំងពីរ។ អនុរដ្ឋមន្រ្តី Stengel បានព្រមព្រៀងជាមួយការវាយតំលៃរបស់រដ្ឋមន្រ្តី Hoang Tuan Anh អំពីរាល់លទ្ធផលដ៏ធំធេងនៃកិច្ចសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយក្នុង អំឡុង២០ឆ្នាំកន្លងទៅរវាងប្រទេសទាំងពីរ។ដូច្នេះហើយ ការជំរុញកិច្ចសហ ប្រតិបតិ្តការវប្បធម៌ កីឡានិងទេសចរណ៍រវាងប្រទេសទាំងពីរគឺចាំបាច់ណាស់ ដើម្បីបង្កើនការជួបប្រាស្រ័យប្រជាជននិងការយល់ដឹងគ្នាទៅវិញទៅមក៕
Related






