អាមេរិកបង្កើនកិច្ចសហប្រតិបត្តិការជាមួយកំលាំងសមត្ថកិច្ចនៅសមុទ្ររបស់ប្រទេសអាស៊ី-អាគ្នេយ៍
09/10/2015 07:38
Vovworld-រដ្ឋអំណាចរបស់ប្រធានាធិបតី Barack Obama នាថ្ងៃទី៨តុលាបានប្រកាសអាមេរិកនឹងបង្កើនការជួយ

អាមេរិកបង្កើនកិច្ចសហប្រតិបត្តិការជាមួយកំលាំងសមត្ថកិច្ចនៅសមុទ្ររបស់ប្រទេសអាស៊ី-អាគ្នេយ៍ (RT/VNP) Vovworld-រដ្ឋអំណាចរបស់ប្រធានាធិបតី Barack Obama នាថ្ងៃទី៨តុលាបាន ប្រកាសអាមេរិកនឹងបង្កើនការជួយឧបត្ថម្ភកំលាំងមានសមត្ថកិច្ចនៅសមុទ្ររបស់ ប្រទេសអាស៊ី-អាគ្នេយ៍ក្នុងនោះមានវៀតណាមផង។ ឧបការីរដ្ឋមន្ត្រីការបរទេស អាមេរិកទទួលបន្ទុកការអនុវត្តច្បាប់នៅសមុទ្រនិងបង្ការប្រឆាំងគ្រឿងញៀនលោក William Brownfield បានឲ្យដឹងថា ការផ្ដើមគំនិងថ្មីមានតំលៃជាង១០០លានដុល្លារ អាមេរិកដែលរដ្ឋអំណាចប្រធានាធិបតី Barack Obama ទើបនឹងបានប្រកាសដើម្បី ជួយឧបត្ថម្ភសំដៅបង្កើនលទ្ធភាពរបស់កំលាំងប្រតិបត្តិនៅសមុទ្រនៃប្រទេសអាស៊ី- អាគ្នេយ៍ចំនួន៤រួមមានម៉ាឡេស៊ី ហ្វីលីពីនឥណ្ឌូនេស៊ីនិងវៀតណាម។ លោក William Brownfield បានឲ្យដឹងថា ភាគីអាមេរិកតម្លាភាពក្នុងការផ្ដើមគំនិតនេះ។ ក្រៅពីនោះ ភាគីអាមេរិកក៏ទាក់ទិនជិតស្និទ្ធជាមួយចិនអំពីបញ្ហាសន្តិសុខនាវាចរណ៍និងនាពេល ថ្មីៗនេះភាគីទាំងពីរបានចរចារសំដៅស្វែងរកដំណោះស្រាយសុវត្ថិភាពក្នុងករណី កើតមានឡើងការប៉ះទង្កិចនៅសមុទ្រ៕
Related
More




