អាមេរិកបន្តរៀបចំសមយុទ្ធ ពស់វែកមាស នៅថៃ
12/06/2015 10:18
Vovworld-អាមេរិកមានផែនការបន្តរៀបចំការធ្វើសមយុទ្ធ ប្រចាំឆ្នាំមានឈ្មោះ ពស់វែកមាស នៅថៃ

អាមេរិកបន្តរៀបចំសមយុទ្ធ ពស់វែកមាស នៅថៃ (Reuters) Vovworld-អាមេរិកមានផែនការបន្តរៀបចំការធ្វើសមយុទ្ធប្រចាំឆ្នាំមានឈ្មោះ ពស់វែកមាស នៅថៃនាឆ្នាំ២០១៦ដោយមិនអើពើរការព្រួយបារម្ភថារដ្ឋអំណាចថ្មី របស់បាងកក់កំពុងស្វែងរកវិធានការផ្អាក់ដំណើរការស្ដារប្រជាធិបតេយ្យនៅ ប្រទេសនេះ។ ថ្លែងមតិនៅសម័យដោះសារនៃរដ្ឋសភាអាមេរិកនាថ្ងៃទី១១មិថុនា លោក Scott Marciel មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិកបានសង្កត់ធ្ងន់ ទៅលើតួនាទីសំខាន់នៃការសមយុទ្ធពោលខាងលើចំពោះអាមេរិកនិងដំបន់។ ប៉ុន្តែ ទ្រង់ទ្រាយការសមយុទ្ធឆ្នាំខាងមុខនឹងអាចតូចជាងដោយសារស្ថានភាព នយោបាយនៅថៃ។ ការសមយុទ្ធពោលខាងលើជាការហ្វឹកហាត់យោធាពហុភាគី ធំបំផុតរបស់អាមេរិកនៅដំបន់អាស៊ី-អាគ្នេយ៍ដែលបានរៀបចំជាលើកដំបូងនាឆ្នាំ ១៩៨២៕
Related






