VOV WorldVOV World
អាមេរិកបើកចំហលទ្ធភាពជួបសន្ទនាជាមួយរុស្ស៊ីស្តីពីបញ្ហាស៊ីរី
18/09/2015 10:13
(VOVworld)-នាថ្ងៃទី១៧កញ្ញា សេតវិមានបានប្រកាស ថា វ៉ាស៊ីនតោនបើកចំហ លទ្ធភាពអនុវត្តការពិភាគ្សា ដោយមានកំហិតជាមួយរុស្ស៊ីស្តីពីបញ្ហាស៊ីរី
អាមេរិកបើកចំហលទ្ធភាពជួបសន្ទនាជាមួយរុស្ស៊ីស្តីពីបញ្ហាស៊ីរី
អ្នកនាំពាក្យសេតវិមាន Josh Earnest (រូបថតៈ AP) (VOVworld)-នាថ្ងៃទី១៧កញ្ញា សេតវិមានបានប្រកាសថា វ៉ាស៊ីនតោនបើកចំហ លទ្ធភាពអនុវត្តការពិភាគ្សាដោយមានកំហិតជាមួយរុស្ស៊ីស្តីពីបញ្ហាស៊ីរី ​បន្ទាប់ពី ការដែលរុស្ស៊ីជួយឧបត្ថម្ភកម្លាំងនិងសម្ភារៈយោធាសម្រាប់រដ្ឋអំណាចរបស់ ប្រធានាធិបតីលោក Bashar al-Assad។ អ្នកនាំពាក្យសេតវិមាន Josh Earnest បាន ឲ្យដឹងថា អាមេរិកអាចត្រៀមខ្លួនជាស្រេចយល់ព្រមសំណើររបស់រុស្ស៊ីដោយ លក្ខខ័ណ្ឌថា រាល់ការពិគ្រោះយោបល់ជាក់ស្តែងមានចរិតលក្ខណៈយុទ្ធវិធី។ នាបច្ចុប្បន្នមិនទាន់ដឹងច្បាស់ថា បណ្តាជំនួបសន្ទនានេះនឹងអាស្រ័យដោយ  មជ្ឈដ្ឋានយោធាឬស៊ីវិលនៃប្រទេសទាំងពីររៀបចំឡើងពេលណាក៏ដូចជានៅ កម្រិតណាឡើយ៕

More