អាមេរិកបើកទូលាយបញ្ជីឈ្មោះបទដាក់ទ័ណ្ឌកម្មទៅលើរុស្ស៊ី
23/12/2015 08:39
(VOVworld) - ក្រសួងហិរញ្ញវត្ថុអាមេរិកនាថ្ងៃទី២២ ធ្នូ បានបំពេញបន្ថែមនូវបុគ្គល និងអង្គការរាប់សិបទៀត របស់រុស្ស៊ីចូលក្នុងបញ្ជីឈ្មោះដាក់ទ័ណ្ឌកម្មដោយ ជាប់ចោទ ទាក់ទិនដល់វិបត្តិនៅប្រទេសអ៊ុយក្រែន។

(VOVworld) - ក្រសួងហិរញ្ញវត្ថុអាមេរិកនាថ្ងៃទី២២ ធ្នូ បានបំពេញបន្ថែមនូវបុគ្គលនិង អង្គការរាប់សិបទៀតរបស់រុស្ស៊ីចូលក្នុងបញ្ជីឈ្មោះដាក់ទ័ណ្ឌកម្មដោយជាប់ចោទ ទាក់ទិនដល់វិបត្តិនៅប្រទេសអ៊ុយក្រែន។ក្រៅពីនោះ ធនាគារ រោងចក្រនិងក្រុមហ៊ុន ចំនួន១២ផ្សេងទៀតរបស់រុស្ស៊ីក៏ត្រូវអាមេរិកបញ្ជូលក្នុងបញ្ជីឈ្មោះនេះផងដែរដោយ ជាប់ចោទទាក់ទិនដល់បញ្ហា Crimea។បុគ្គលនិងអង្គការស្ថិតក្នុងបញ្ជីឈ្មោះដាក់ទ័ណ្ឌ កម្មរបស់ក្រសួងអាមេរិក នឹងត្រូវបង្កកគណនី ហាមឃាត់ជួញដូរ ពាណិជ្ជកម្មជាមួយ ពលរដ្ឋនិងក្រុមហ៊ុនអាមេរិក។ជាភ្លាមមួយរំពេច រុស្ស៊ីបាន រិះគន់ទង្វើរបស់អាមេរិក គឺខុសឆ្គង មានលក្ខណៈអមិត្តហើយម៉ូស្គូត្រៀមខ្លួនជា ស្រេចមានវិធានការឆ្លើយតប តវិញ។ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មាននៅ វិមាន Kremlin លេខាធិការសារ ព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov បានឲ្យដឹងថា រុស្ស៊ីនឹងអនុ វត្តន៍ការវិភាគសេចក្ដីសំរេចដែលអាមេរិកទើប នឹងអនុម័ត ហើយបន្ទាប់នោះ នឹង នាំចេញវិធានការឆ្លើយតបតវិញ៕
Related






