VOV WorldVOV World
អាមេរិកប្រកាសបន្តធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង
31/07/2016 09:00
(VOV)_នាថ្ងៃទី៣០ កក្កដា ​មន្ត្រីកងទ័ពអាមេរិក លោក Eric Fanning បាន​ប្រកាសថា៖ ការធ្វើសមយុទ្ធប្រចាំឆ្នាំរវាងអាមេរិក និងកូរ៉េខាងត្បូង
អាមេរិកប្រកាសបន្តធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង
អាមេរិកប្រកាសបន្តធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង (VOV)_នាថ្ងៃទី៣០ កក្កដា ​មន្ត្រីកងទ័ពអាមេរិក លោក Eric Fanning បាន​ប្រ កាសថា៖ ការធ្វើសមយុទ្ធប្រចាំឆ្នាំរវាងអាមេរិក និងកូរ៉េខាងត្បូង នៅបន្ត​ប្រព្រឹត្តទៅ ក្នុងខែសីហា ខាងមុខ ដោយមិនអើពើដល់ការព្រមានពីសាធារណរដ្ឋ ប្រជាធិបតេយ្យ  ប្រជាមានិតកូរ៉េ ។ មុននោះ នាថ្ងៃទី២៨ កក្កដា មន្ត្រីជាន់ខ្ពស់មួយរូបរបស់សាធារណរដ្ឋ  ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ បានព្រមានថា៖ បណ្ដា​ការធ្វើសមយុទ្ធរវាងអាមេរិក និងកូរ៉េខាងត្បូង បានក្លាយទៅជាអំពើបង្ករឿងហេតុ និងជំរុញអោយព្យុងយ៉ាងត្រូវ ត្រៀមខ្លួនជាស្រេចសំរាប់សង្គ្រាមមួយ។ លោក Eric Fanning ដែលកំពុងបំពេញទស្សន កិច្ចនៅប្រទេសម៉ាឡេស៊ី បានបដិសេធន៍​ព័ត៌មានពោលខាងលើ ហើយសង្កត់ធ្ងន់ថា៖ សកម្មភាពនេះរួមចំណែករក្សា​ស្ថិរភាពក្នុងតំបន់តែប៉ុណ្ណោះ៕