VOV WorldVOV World
អាមេរិកប្រកាសដំណោះស្រាយរដ្ឋ២មានអត្ថន័យស្លាប់រស់ចំពោះអ៊ីស្រាអែល
15/05/2015 10:04
Vovworld-ប្រធានាធិបតីអាមេរិកលោក Barack Obama បានអះអាង​ដំណោះស្រាយរដ្ឋពីរចំពោះអ៊ីស្រាអែលនិង ប៉ាឡេស្ទីនមានអត្ថន័យស្លាប់រស់
អាមេរិកប្រកាសដំណោះស្រាយរដ្ឋ២មានអត្ថន័យស្លាប់រស់ចំពោះអ៊ីស្រាអែល
អាមេរិកប្រកាសដំណោះស្រាយរដ្ឋ២មានអត្ថន័យស្លាប់រស់ចំពោះអ៊ីស្រាអែល (AFP)         Vovworld-ប្រធានាធិបតីអាមេរិកលោក Barack Obama បានអះអាង​ដំណោះ ស្រាយរដ្ឋពីរចំពោះអ៊ីស្រាអែលនិងប៉ាឡេស្ទីនមានអត្ថន័យស្លាប់រស់​ចំពោះការ ខំប្រឹងប្រែងស្វែងរកសន្តិភាពនៅមជ្ឈឹមបូព៌ានិងធានាសន្តិសុខយូរ​អង្វែងសំរាប់ ប្រទេសហ្ស៊ីប។​ថ្លែងមតិចំពោះមជ្ឈដ្ឋានអ្នកសារព័ត៌មាននៅជំរុំ David នាថ្ងៃទី១៤ ឧសភានៅខាងក្រៅសន្និសីទកំពូលអាមេរិក-ក្រុមប្រឹក្សា​សហប្រតិបត្តិ​ការដំបន់ ឈូងសមុទ្រពែក (GCC) លោកប្រធានាធិបតី Obama បានសម្ដែង​ជំនឿជាក់ទៅ លើដំណោះស្រាយជានិច្ចកាលជាកត្តាគិន្លឹះមិនត្រឹមតែចំពោះ​បរិយាកាសសន្តិភាព រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនប៉ុណ្ណោះទេ ថែមទាំងចំពោះ​សន្តិសុខដ៏យូរអង្វែង របស់អ៊ីស្រាអែលទៀតផង។ ការថ្លែងមតិពោលខាង​លើ​របស់អ្នកប្រមុខសេតវិមាន បាននាំចេញបន្ទាប់ពីគណៈរដ្ឋមន្ត្រីអ៊ីស្រាអែលទើបនឹងធ្វើសច្ចាប្រណិធាន។ សម្ព័ន្ធ ភាពកាន់អំណាចស្ដាំនិយមរបស់នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​ Benjamin Netanyahu ដែលចាត់តុកថាមានគោលជំហរតឹងរឹង​ជាងក្នុងការស្ដារវង់ចរចារមជ្ឈឹម បុព៌ាដែលត្រូវផ្អាក់ពីយូរមក៕