VOV WorldVOV World
អាមេរិកអះអាងនូវការប្ដេជ្ញាចិត្តកំទេច IS នៅអ៊ីរ៉ាក់
21/03/2017 07:18
(VOVworld) - អញ្ជើញថ្លែងមតិនៅក្នុងកិច្ចចរចារជា មួយនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Haider al-Abadi នៅ រដ្ឋធានីវ៉ាស៊ីនតោន ប្រធានាធិបតីលោក Trump អះអាងថា អាមេរិកនឹងបន្តគាំទ្រអ៊ីរ៉ាក់ក្នុងសង្គ្រាម ប្រឆាំង IS។
អាមេរិកអះអាងនូវការប្ដេជ្ញាចិត្តកំទេច IS នៅអ៊ីរ៉ាក់
ប្រធានាធិបតីអាមេរិកលោក Donald Trump (ខាងស្ដាំ)និងនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Haider al-Abadi នៅជំនួបក្នុងសេតវិមាន (រូបថត៖EPA/TTXVN) (VOVworld) - នាថ្ងៃទី២០ មិនា ប្រធានាធិបតីអាមេរិកលោក Donald Trump បាន អះអាងជាថ្មីម្ដងទៀតនូវការប្ដេជ្ញាចិត្តលុបបំបាត់អង្គការភេរវកម្ម IS នៅអ៊ីរ៉ាក់។ អញ្ជើញថ្លែងមតិនៅក្នុងកិច្ចចរចារជាមួយនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Haider al-Abadi  នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រធានាធិបតីលោក Trump អះអាងថា អាមេរិក នឹងបន្តគាំទ្រ អ៊ីរ៉ាក់ក្នុងសង្គ្រាមប្រឆាំង IS។រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីលោក al-Abadi ភាគីទាំងពីរ នឹងបន្តអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីមិនត្រឹមតែនៅក្នុងវិស័យ ការពារជាតិនិងសន្តិ សុខប៉ុណ្ណោះទេ ថែមទាំងក្នុងវិស័យសេដ្ឋកិច្ច ថាមពលក៏ដូច ជាគ្រប់វិស័យផ្សេង ទៀតផង ជាពិសេសក្រោយពីភាគីទាំងពីរចុះហត្ថលេខាលើ កិច្ចព្រមព្រៀងដៃគូ យុទ្ធសាស្ត្រ។នាយករដ្ឋមន្រ្តីលោក al-Abadi ក៏បានអះអាងថា ទំនាក់ទំនងជាមួយ អាមេរិកមានអត្ថន័យសំខាន់បំផុតចំពោះអ៊ីរ៉ាក់ ហើយភាគីទាំង ពីរនាបច្ចុប្បន្នជា ដៃគូក្នុងសង្គ្រាមប្រឆាំង IS៕