VOV WorldVOV World
អាមេរិកអំពាវនាវជប៉ុនកែលំអរទំនាក់ទំនងជាមួយប្រទេសជិតខាងនានា
05/01/2014 09:14
(VOVworld)-នាថ្ងៃទី៤មករា រដ្ឋមន្រ្តីការពារជាតិអា មេរិកលោក Chuck Hagel បានមានជំនួបសន្ទនា តាមទូរសព្ទជាមួយសមភាគីជប៉ុនលោក Itsunori Onodera
អាមេរិកអំពាវនាវជប៉ុនកែលំអរទំនាក់ទំនងជាមួយប្រទេសជិតខាងនានា
(VOVworld)-នាថ្ងៃទី៤មករា រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Chuck Hagel បាន មានជំនួបសន្ទនាតាមទូរសព្ទជាមួយសមភាគីជប៉ុនលោក Itsunori Onoderaសំដៅ ពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ក្នុងនោះលោកអំពាវនាវជប៉ុន កែលំអទំនាក់ទំនង ជាមួយប្រទេសជិតខាងផងដែរ។ រដ្ឋមន្រ្តីការពារជាតិអាមេរិកជួបជាមួយសមភាគីជប៉ុននៅប្រ៊ុយណេ នាខែមេសាឆ្នាំ២០១៣ (រូបថត AP)         ចំពោះទំនាក់ទំនងការពារជាតិទ្វេភាគី លោក Chuck Hagel បានលើកកំ ពស់កិច្ចព្រមព្រៀងគ្រប់គ្រងបរិស្ថានទ្វេភាគីជាមួយជប៉ុន សំដៅបង្កើតក្រប់​ ខ័ណ្ឌ ដោះស្រាយរាល់បញ្ហាដែលកើតមានឡើងពីសកម្មភាពយោធារបស់អាមេរិកនៅ ជប៉ុន។         ក៏ក្នុងជំនួបនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Hagel សង្ឃឹមថា ភាគី ទាំងពីរនឹងបន្តការពិភាក្សាដើម្បីបង្កើនសម្ព័ន្ធភាពនិងទប់ទល់ជាមួយរាល់ការ សាកល្បងសន្តិសុខនៃសតវត្សន៍ទី២១៕  

More