VOV WorldVOV World
អាមេរិកអំពាវនាវបង្កើនការដាក់ទណ្ឌកម្មអ៊ីរ៉ង់
31/07/2012 07:45
(VOV)-នាថ្ងៃទី៣០កក្កដាថ្លែងមតិចំពោះមុខមជ្ឈដ្ឋាន អ្នកសាព័ត៌មានក្នុងពេលកំពុងមានដំណើរទស្សនកិច្ច ប្រទេសទុយនីស៊ី រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក Leon Panetta បាននិយាយថា
អាមេរិកអំពាវនាវបង្កើនការដាក់ទណ្ឌកម្មអ៊ីរ៉ង់
រដ្ឋមន្រ្តីការពារជាតិអាមេរិក Leon Panetta  (រូបថតៈ Internet) (VOV)-នាថ្ងៃទី៣០កក្កដាថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសាព័ត៌មានក្នុងពេល កំពុងមានដំណើរទស្សនកិច្ចប្រទេសទុយនីស៊ី រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក Leon Panetta បាននិយាយថា បណ្តាវិធានការដាក់ទណ្ឌកម្មរបស់សហគមអន្តរ ជាតិ មិនសម្រេចបានគោលដៅចាប់បង្ខំអ៊ីរ៉ង់លុបចោលកម្មវិធីនុយក្លេអ៊ែររបស់ ខ្លួនឡើយ។ ទន្ទឹមនឹងនោះ លោក Panetta ក៏បានអំពាវនាវសហគមអន្តរជាតិ ត្រូវមានការ ប្តេជ្ញាចិត្តបង្កើនរាល់វិធានការដាក់ទណ្ឌកម្ម ទើបនឹងទទួលបានក្តី សង្ឃឹមបង្ខំអ៊ី រ៉ង់បញ្ឈប់កម្មវិធីនុយក្លេអ៊ែរ។ ភាពតានតឹងរវាងប្រទេសលោកខាង លិចជាមួយ អ៊ីរ៉ងបានឡើងជណ្តើចាប់តាំងពីកិច្ចចរចាររបស់ក្រុម P5+1 រួមមាន ប្រទេសជា សមាជិកអចិន្រ្តៃយ៌នៃក្រុមប្រឹក្សាអ.ស.បជាមួយអាល្លឺម៉ង និងអ៊ីរ៉ង់ នៅម៉ូស្កូរ កាលពីខែមិថុនាកន្លងទៅ ពុំទទួលបានលទ្ធផលវិជ្ជមាន ដោយសារ គោលចជំហររបស់ ភាគីនានានៅតែខ្វែងគំនិតគ្នា៕