អាមេរិករំលឹខួបលើកទី១៤ទិវាការវាយប្រហារភេវរកម្មទី ១១ កញ្ញា
11/09/2015 10:19
(VOVworld) – នាថ្ងៃទី ១១ កញ្ញា ប្រទេសអាមេរិកបាន រៀបចំបណ្តាសកម្មភាព រំលឹកខួបលើកទី ១៤ ទិវាការ វាប្រហារភេវរកម្មទី ១១ កញ្ញា ដែលធ្វើ ឲ្យមនុស្សចំនួន ៣ ពាន់នាក់ត្រូវស្លាប់និងបាត់ខ្លួន។

អាមេរិករំលឹខួបលើកទី១៤ទិវាការវាយប្រហារភេវរកម្មទី ១១ កញ្ញា (Image: VNA) (VOVworld) – នាថ្ងៃទី ១១ កញ្ញា ប្រទេសអាមេរិកបានរៀបចំបណ្តាសកម្មភាព រំលឹកខួបលើកទី ១៤ ទិវាការវាប្រហារភេវរកម្មទី ១១ កញ្ញា ដែលធ្វើ ឲ្យមនុស្ស ចំនួន ៣ ពាន់នាក់ត្រូវស្លាប់និងបាត់ខ្លួន។ នាព្រឹកព្រលឹមថ្ងៃដដែល ប្រជាពល រដ្ឋអាមេរិកនៅរដ្ឋធានី Washington DC ទីក្រុង New York និងទីក្រុង Shankville នៅរដ្ឋ Pennsylvania បានរំលឹកវិញ្ញាណខ័ណ្ឌនិងបួងសួងសំរាប់ជន រងគ្រោះ ដែលបានបាត់បង់ជីវិត។ មុននោះ សាច់ញាតិនៃបណ្ដាជនរងគ្រោះបាន ប្រមូលផ្តុំនៅសួនឧទ្យានជាតិ Sherwood Island នៅរដ្ឋ Connecticut ដើម្បីរៀបចំ ពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ប៉ូលីស អាមេរិកបានចាប់ខ្លួនមុខសញ្ញាបុរសមួយនាក់ដែលរស់នៅរដ្ឋ Florida ពីបទមាន ឧបាយកលវាយប្រហារដោយគ្រាប់បែកទៅលើទីកន្លែងសាធារណៈនៅទីក្រុង Kansas រដ្ឋ Missouri។ ក្នុងករណីតុលាកាកាត់ទោសថាមានទោសគឺ មុខសញ្ញា នេះអាចត្រូវបានជាប់គុក ២០ ឆ្នាំ៕
Related






