VOV WorldVOV World
អាមេរិករំលឹកវិញ្ញាណក័្ខន្ធជនរងគ្រោះនាថ្ងៃទី១១កញ្ញា
12/09/2016 10:12
(VOVworld)-សកម្មភាពជាច្រើនបានរៀបចំឡើងនាថ្ងៃទី១១កញ្ញាលើទូទាំងប្រទេស អាមេរិកសំដៅរំលឹករយៈពេល១៥ឆ្នាំនៃសកម្មភាពវាយប្រហារភេរវកម្ម
អាមេរិករំលឹកវិញ្ញាណក័្ខន្ធជនរងគ្រោះនាថ្ងៃទី១១កញ្ញា
ប្រធានាធិបតីអាមេរិកលោក​ Barack Obama (រូបថតៈ TTXVN) (VOVworld)-សកម្មភាពជាច្រើនបានរៀបចំឡើងនាថ្ងៃទី១១កញ្ញាលើទូទាំងប្រទេស  អាមេរិកសំដៅរំលឹករយៈពេល១៥ឆ្នាំនៃសកម្មភាពវាយប្រហារភេរវកម្មដែលបណ្តាល ឲ្យ មនុស្សជាង៣ពាន់នាក់ត្រូវស្លាប់។​ជនអាមេរិករាប់ពាន់នាក់បានប្រមូលផ្តុំនៅកន្លែង  ជា ច្រើនសំដៅរំលឹកទិវានេះ។ នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក លោក Barack Obama និងក្រុមគ្រួសាររួមទាំងមន្ត្រីមួយចំនួនបានធ្វើពិធីវិញ្ញាណក្ខ័ន្ធ នៅវិមាន ពងក្រពើនាវេលាម៉ោង៨និង៤៦នាទីតាមម៉ោងតំបន់ ដែលជាពេលវេលាភេរវករអនុវត្ត ការ វាយ ប្រហារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក។ បន្ទាបមក លោក Obama បាន  អញ្ជើញទៅគោរពវិញ្ញក្ខ័ន្ធនៅវិមានបញ្ចកោណ ដែលជាគោលដៅវាយប្រហាភេរវកម្ម មុននេះ១៥ ឆ្នាំ។​លោកអញ្ជើញមានប្រសាសន៍ថា៖         “យើងនៅចងចាំជានិច្ចការដែលមនុស្សជាង៣ពាន់នាក់ត្រូវស្លាប់។យើងលើក ដំកើងភាពក្លាហានរបស់ជនដែលមិនខ្លាចគ្រោះថ្នាក់ដើម្បីជួយសង្គ្រោះជនដែលពួក គាត់មិនស្គាល់ផងដែរ។ រយៈពេល១៥ឆ្នាំនោះដូចជាពេលវេលាយូរអង្វែងមួយសម្រាប់ គ្រួសារជនរងគ្រោះ។ ខ្ញុំក៏ជឿថា គ្មានពាក្យពេជ្រណាឬសកម្មភាពណារបស់យើងអាច លុបបំបាត់ចោលការឈឺចាប់ដោយបាត់បង់សាច់ញាត្តិរបស់ពួគគាត់ទេ”៕

More