VOV WorldVOV World
អាមេរិករំងាប់អារម្មណ៍សម្ព័ន្ធមិត្តដំបន់ឈូងសមុទ្រពែក្យអំពីការចរចារនុយក្លេអ៊ែជាមួយអ៊ីរ៉ង់
06/03/2015 08:33
Vovworld-នាថ្ងៃទី៥មិនា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បានជួបសន្ទនាដើម្បីរំងាប់អារម្មណ៍សម្ព័ន្ធមិត្ត
អាមេរិករំងាប់អារម្មណ៍សម្ព័ន្ធមិត្តដំបន់ឈូងសមុទ្រពែក្យអំពីការចរចារនុយក្លេអ៊ែជាមួយអ៊ីរ៉ង់
        Vovworld-នាថ្ងៃទី៥មិនា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បាន ជួបសន្ទនាដើម្បីរំងាប់អារម្មណ៍សម្ព័ន្ធមិត្តនៅដំបន់ឈូងសមុទ្រពែក្យថា រដ្ឋអំណាច ​របស់ប្រធានាធិបតី Obama មិនស្វះស្វែងជាមួយអ៊ីរ៉ង់អំពីកិច្ចព្រមព្រៀងមួយដែល ​បណ្ដាលការខូចខាតដល់ផលប្រយោជន៍របស់សម្ព័ន្ធមិត្តនៅមជ្ឈឹមបូព៌ាឡើយ។ បទថ្លែងមតិរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកក្នុងសន្និសីទកាសែតរួមនៅទីក្រុង Riyadh ជាមួយសមភាគីអារ៉ាបីសាអូឌីតព្រះរាជ្យបុត្រ Saud al-Faisal បាន​ចែង​ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែនឹងមិនមែនជាផ្នែកមួយក្នុងកិច្ចព្រមព្រៀងធំមួយជា​មួយ អ៊ីរ៉ង់និងវ៉ាស៊ីនតោនបន្តលៃទុកការគាំទ្រដ៏ពេញលេញសំរាប់សម្ព័ន្ធមិត្ត​ដំបន់ឈូង សមុទ្រពែក្យប្រឆាំងនឹងការអន្តរាគមន៍របស់ Tehran។ មុននោះ​លោក Kerry បាន អះអាងថា អាមេរិកនៅតាមដានសកម្មភាពបណ្ដាល​អស្ថិរភាព​របស់អ៊ីរ៉ង់នៅស៊ីរី លីបង់ អ៊ីរ៉ាក់និងយ៉េមែន។         ស្ដីពីសង្គ្រាមស៊ីវិលនៅស៊ីរី រដ្ឋមន្ត្រីអាមេរិកបានចាត់ទុកថា សម្ពាធយោធា មាន ន័យថាការផ្គត់ផ្គងនិងហ្វឹកហាត់សំរាប់ភាគីប្រឆាំងគឺចាំបាច់ដើម្បីផ្ដួលរំលំ​រដ្ឋាភិបាល របស់ប្រធានាធិបតី Bashar al-Assad៕