អាមេរិកដាក់ពង្រាយទ័ពទៅកាន់គុយវ៉ែតជួយឧបត្ថម្ភការប្រយុទ្ធជាមួយIS
06/08/2015 09:03
(VOVworld)- សំដៅបង្កើនថែមទៀតការខំប្រឹងប្រែង យោធាប្រយុទ្ធប្រឆាំងអង្គ ការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) កងទ័ពជើងគោក

ទាហានអាមេរិក (រូបថតៈ Reuters) (VOVworld)- សំដៅបង្កើនថែមទៀតការខំប្រឹងប្រែងយោធាប្រយុទ្ធប្រឆាំងអង្គ ការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) កងទ័ពជើងគោកអាមេរិកបានជូនដំណឹងថា វិមានបញ្ចកោណកំពុងដាក់ពង្រាយទាហានចំនួន៤៥០នាក់ទៅកាន់គុយវ៉ែត ជា សម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធរបស់អាមេរិកនៅឈូងសមុទ្រ។ ក្នុងសេចក្តីប្រកាសមួយ បានចុះផ្សាយនាថ្ងៃទី៥សីហា កងទ័ពជើងគោកអាមេរិកបានឲ្យដឹងថា ពេលវេលា បំពេញភារកិច្ចរបស់ទាហានពោលខាងលើនៅគុយវ៉ែតគឺក្នុងអំឡុងមួយឆ្នាំ។ តាម ការប៉ាន់ស្មានរបស់វិមានបញ្ចកោណ ការចំណាយសម្រាប់ការដាក់ពង្រាយទ័ពថ្មី នេះ ឡើងដល់៣,២ពាន់លានដុល្លារអាមេរិក។ មុននោះនាថ្ងៃទី៥សីហា អាមេរិកបានចាប់ផ្តើមដាក់ពង្រាយរាល់ការវាយ ប្រហារដំបូងតាមជើងអាកាស ពីមូលដ្ឋានទ័ពជើងអាកាស Incirlik នៅភាគខាង ត្បូងប្រទេសទួរគី ដោយតម្រង់ទៅលើគោលដៅ IS នៅស៊ីរីផងដែរ៕
Related






