អាមេរិកដាក់ពង្រាយកងកម្លាំងពិសេសនៅអ៊ីរ៉ាក់
14/01/2016 10:26
(VOVworld) - រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Ashton Carter នាថ្ងៃទី១៣ មករា បានមានប្រសាសន៍ ថា ទាហាននៃកងកម្លាំងកលយុទ្ធពិសេសរបស់ អាមេរិកបានទៅកាន់អ៊ីរ៉ាក់ ហើយកំពុងត្រៀមរៀបចំ សហការជាមួយកងកម្លាំងនៃប្រទេសសាមី ដើម្បីវាយប្រហារទៅលើមូលដ្ឋាននៃអង្គការរដ្ឋអ៊ីស្លាម (IS)ស្វ័យប្រកាស។

រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Ashton Carter (រូបថត៖Reuters) (VOVworld) - រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Ashton Carter នាថ្ងៃទី១៣ មករា បានមានប្រសាសន៍ថា ទាហាននៃកងកម្លាំងកលយុទ្ធពិសេសរបស់អាមេរិកបាន ទៅកាន់អ៊ីរ៉ាក់ ហើយកំពុងត្រៀមរៀបចំសហការជាមួយកងកម្លាំងនៃប្រទេសសាមី ដើម្បីវាយប្រហារទៅលើមូលដ្ឋាននៃអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស។លោក Carter បានឲ្យដឹងថែមទៀតថា អាមេរិកកំពុងមានផែនការ ដាក់ពង្រាយបន្ថែម ទាហានចំនួន១ពាន់៨រយនាក់ទៅកាន់អ៊ីរ៉ាក់ក្នុងប៉ុន្មានខែខាង មុខនេះ។លោក រដ្ឋមន្រ្តី Ashton Carter គ្រោងនឹងទៅកាន់រដ្ឋធានីប៉ារីសរបស់ បារាំង នាសប្ដាហ៍ ខាងមុខដើម្បីជួបសន្ទនាជាមួយសមភាគីនៃប្រទេសផ្សេងចំនួន ៦រួមមាន បារាំង អង់គ្លេស អូស្ត្រាលី អាល្លឺម៉ង់ អ៊ីតាលីនិងហូល្លង់ សំដៅអំពាវ នាវឲ្យការរួមវិភាគ ទានក្នុងការប្រយុទ្ធប្រឆាំងនឹង IS៕
Related






