VOV WorldVOV World
អាមេរិកដាក់ពង្រាយអង្គភាពពិសេសប្រឆាំង IS នៅលីប៊ី
13/05/2016 10:46
(VOVworld)-យោងតាមកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ច្បាប់ចេញផ្សាយនាថ្ងៃ១២ឧសភា បានដក ស្រង់ពាក្យសម្តីរបស់មន្ត្រីអាមេរិកលាក់ឈ្មោះម្នាក់ឲ្យដឹងថា
អាមេរិកដាក់ពង្រាយអង្គភាពពិសេសប្រឆាំង IS នៅលីប៊ី
ទាហានអាមេរិក (VOVworld)-យោងតាមកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ច្បាប់ចេញផ្សាយនាថ្ងៃ១២ឧសភា បានដក ស្រង់ពាក្យសម្តីរបស់មន្ត្រីអាមេរិកលាក់ឈ្មោះម្នាក់ឲ្យដឹងថា កងទ័ពនៃប្រ ទេសនេះបានដាក់ ពង្រាយអង្គភាពពិសេសមួយចំនួននៅប្រទេសលីបីកាលពីចុង ឆ្នាំមុននេះ សំដៅត្រៀមរៀបចំ ឲ្យការវាយប្រហារមួយតម្រង់ទៅលើអង្គការ “រដ្ឋអ៊ី ស្លាម” IS ស្វ័យប្រកាស។​តាមកាសែត ពោលខាងលើ អង្គភាពទ័ពឈ្លបពិសេស របស់អាមេរិកចំនួន២ក្រុមដោយមានទាហានសរុប ចំនួន២៥នាក់កំពុងអនុវត្តសកម្ម ភាពនៅទីក្រុង Misurata និង Benghana សំដៅស្វែងរក សម្ព័ន្ធមិត្តនិងប្រមូលព័ត៌មាន សម្ងាត់ស្តីពីការគំរាមកំហែងភេរវកម្មរបស់ IS។ រហូតមកដល់ ពេលនេះ វ៉ាស៊ីនតោន គ្រាន់តែអនុវត្តការវាយប្រហារតាមអាកាសចំនួន២លើកតម្រង់ទៅលើ ពូក IS នៅប្រទេសនេះតែប៉ុណ្ណោះ៕

More