អាមេរិកថ្កោលទោសយ៉ាងខ្លាំងក្លានូវផែនការរបស់អ៊ីស្រាអ៊ែលអំពីការកសាងតំបន់ប្រជុំជននៅត្រើយខាងលិច
06/10/2016 10:44
(VOVworld) - នាថ្ងៃទី៥ តុលា អាមេរិកបានថ្កោល ទោសយ៉ាងខ្លាំងក្លានូវសេចក្ដីសំរេចរបស់អ៊ីស្រាអ៊ែល ដែលជំរុញផែនការកសាងតំបន់ប្រជុំជនថ្មីនៅលើ ដែនដីរបស់ជនប៉ាឡេស្ទីន ព្រមទាំងព្រមានថា អំពើ នេះនឹងបង្កឡើងការខូចខាតទៅលើដំណោះស្រាយរដ្ឋចំនួនពីរក៏ដូចជាអនាគតប្រជាធិបតេយ្យរបស់រដ្ឋហ្ស៊ីពដែរ។

តំបន់ប្រជុំជនរបស់ជនហ្ស៊ីពនៅ Hebron ត្រើយខាងលិច (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី៥ តុលា អាមេរិកបានថ្កោលទោសយ៉ាងខ្លាំងក្លានូវសេចក្ដី សំរេចរបស់អ៊ីស្រាអ៊ែលដែលជំរុញផែនការកសាងតំបន់ប្រជុំជនថ្មីនៅលើដែនដី របស់ជនប៉ាឡេស្ទីន ព្រមទាំងព្រមានថា អំពើនេះនឹងបង្កឡើងការខូចខាតទៅលើ ដំណោះស្រាយរដ្ឋចំនួនពីរក៏ដូចជាអនាគតប្រជាធិបតេយ្យរបស់រដ្ឋហ្ស៊ីពដែរ។ សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកសង្កត់ធ្ងន់ថា ការដែល អ៊ីស្រាអ៊ែលសំរេចលើការកសាងផ្ទះចំនួន៣០០ខ្នងនៅត្រើយខាងលិចគឺជាជំហាន បន្តឆ្ពោះទៅការទន្ទ្រានកាន់កាប់ជាអចិន្ត្រៃរបស់អ៊ីស្រាអ៊ែលចំពោះតំបន់ដែនដី របស់ជនប៉ាឡេស្ទីន។ អ៊ីស្រាអ៊ែលបានឡើងសម្លេងបដិសេធការរិះគន់របស់អាមេរិក ដោយអះអាង ថាផែនការកសាងផ្ទះថ្មីនៅត្រើយខាងលិចមិនម៉ែនជាតំបន់ប្រជុំជនថ្មីទេ៕
Related






