VOV WorldVOV World
អាមេរិកដកកាំជ្រូច Patriot ចេញពីទួរគី
17/08/2015 10:37
(VOVworld)-អាមេរិកនឹងដកប្រព័ន្ធកាំជ្រូច Patriot ចេញពីទួរគីនាខែតុលាខាង​មុខ បន្ទាប់ពីជួយឧបត្ថម្ភ ទួរគីបង្កើនសមត្ថភាពការពារដែនអាកាស
អាមេរិកដកកាំជ្រូច Patriot ចេញពីទួរគី
(VOVworld)-អាមេរិកនឹងដកប្រព័ន្ធកាំជ្រូច Patriot  ចេញពីទួរគីនាខែតុលាខាង ​មុខ បន្ទាប់ពីជួយឧបត្ថម្ភទួរគីបង្កើនសមត្ថភាពការពារដែនអាកាស សំដៅ ការ ពារប្រទេសនេះចំពោះមុខគ្រោះអាសន្នវាយប្រហារដោយកាំជ្រូចពីស៊ីរី។ តាម សេចក្តីថ្លែងការណ៍រួមរវាងអាមេរិកនិងទួរគីនាថ្ងៃទី១៦សីហា បេសកកម្មរបស់ អង្គការសន្ធិសញ្ញាអាត្លង់តិចខាងជើង (NATO) ដែលអូសបន្លាយរយៈពេល២ឆ្នាំ នៅប្រទេសជាសមាជិកនេះ នឹងបញ្ចប់នាខែតុលា២០១៥ ដោយពុំពន្យាពេល ទៀតឡើយ។ មុននោះនាថ្ងៃទី១៥សីហា ក្រសួងការពារជាតិអាមេរិកបានជូន ដំណឹងថា ប្រទេសនេះនឹងដកប្រព័ន្ធកាំជ្រូច Patriot ចំនួន២ស្ថានីយ៍ ចេញពីទួរគី នាដើមឆ្នាំ២០១៦៕