អាមេរិកត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភប្រទេសអាស៊ីអាគ្នេយ៍នានាប្រឆាំងពួកឧទ្ទាមជ្រុលនិយម
05/07/2016 10:09
(VOV)_ឧត្តមសេនីទោកងទ័ពជើងទឹកអាមេរិក Brian Huley នាថ្ងៃទី៤កក្កដា បានអោយដឹងថា៖វ៉ាស៊ីនតោន ព្រួយបារម្ភយ៉ាងខ្លាំងអំពីការវាយប្រហារនិងចាប់ពង្រត់នាវិក ដោយពួកឧទ្ទាមជ្រុលនិយម Abu Sayyaf

អាមេរិកត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភប្រទេសអាស៊ីអាគ្នេយ៍នានាប្រឆាំងពួកឧទ្ទាមជ្រុលនិយម (VOV)_ឧត្តមសេនីទោកងទ័ពជើងទឹកអាមេរិក Brian Huley នាថ្ងៃទី៤កក្កដា បានអោយដឹងថា៖វ៉ាស៊ីនតោន ព្រួយបារម្ភយ៉ាងខ្លាំងអំពីការវាយប្រហារនិងចាប់ពង្រត់ នាវិក ដោយពួកឧទ្ទាមជ្រុលនិយម Abu Sayyaf នៅហ្វីលីពីនអនុវត្តនៅតំបន់សមុទ្រអា ស៊ីអាគ្នេយ៍ ហើយលោកក៏បានអះអាងថា៖ត្រៀមខ្លួនជាស្រេចប្រសិនបើមានការចាំ បាច់។ ឧត្តមសេនីទោកងទ័ពជើងទឹកអាមេរិក Brian Huley ក៏បានសង្កត់ធ្ងន់ថា៖ កងទ័ពជើងទឹកអាមេរិកបានរួមសហការជាមួយរដ្ឋាភិបាលប្រទេសអាស៊ីអាគ្នេយ៍ នានាដើម្បីធានាសេរីភាពនាវាចរណ៍ សុវត្ថិភាពសំរាប់ប្រជាជននៅក្នុងតំបន់ ហើយ នឹងបន្តអនុវត្តដូច្នេះតទៅទៀត។ មុននោះ ប្រទេសចំនួន៣គឺឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីនបានឯកភាពរួម គ្នាអនុវត្ត ដែលក្នុងនោះមានការយាមល្បាតលើសមុទ្រ និងលើអាកាស ក៏ដូចជា បង្កើតរបៀបឆ្លងដែន តាមខ្សែផ្លូវសមុទ្រដែរ៕
Related






