អាមេរិកត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយភាគីនានាអំពីបញ្ហាស៊ីរី
29/10/2015 10:18
(VOV)_សេតវិមានបានអះអាងថា៖ការចរចារអំពីសន្តិភាពនៅស៊ីរី នឹងមានអត្ថន័យ ប្រសិនបើភាគីទាំងឡាយត្រូវចូលរួមការចរចារនេះ។

អាមេរិកត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយភាគីនានាអំពីបញ្ហាស៊ីរី (VOV)_សេតវិមានបានអះអាងថា៖ការចរចារអំពីសន្តិភាពនៅស៊ីរី នឹងមានអត្ថ ន័យ ប្រសិនបើភាគីទាំងឡាយត្រូវចូលរួមការចរចារនេះ។ ថ្លែងមតិចំពោះមជ្ឈដ្ឋាន សារព័ត៍មាន នាថ្ងៃទី២៨តុលា អ្នកនាំពាក្យសេតវិមាន លោក Eric Chultz បានអះ អាងថា៖ អាមេរិកត្រៀមខ្លួនជាស្រេចរួមជាមួយប្រទេសទាំងអស់រ៉ាប់ទាំងរុស្ស៊ី អ៊ីរង់ ផងដើម្បី ដោះស្រាយវិបត្តិនៅស៊ីរី។ មុននោះមួយថ្ងៃ ក្រសួងការបរទេសអ៊ីរ៉ង់ បានអោយដឹងថា៖ រដ្ឋមន្ត្រីនៃប្រទេសនេះ លោក Mohammad Javad Zarif និងអនុរដ្ឋមន្ត្រីការបរទេស៣រូបទៀត នឹងចូលរួម សន្និសីទអន្តរជាតិ ស្ដីអំពីស៊ីរី ដើម្បីស្វែងរកដំណោះស្រាយមួយ បញ្ចប់សង្គ្រាមស៊ីវិល ដែលបានអូសបន្លាយក្នុងរយៈពេលជាង៤ឆ្នាំកន្លងទៅនៅប្រទេសមជ្ឈឹមបូពា៍នេះ។ នេះគឺជាលើកដំបូងហើយដែលអ៊ីរ៉ង់ជាសម្ព័ន្ធមិត្តសំខាន់មួយក្នុងតំបន់ របស់ប្រធានា ធិបតីស៊ីរី លោក Bashar Al Assad បានអញ្ជើញចូលរូមសន្និសីទអន្តរជាតិស្ដីពីស៊ីរី។ សន្និសីទនេះគ្រោងទុកប្រព្រឹត្តទៅនៅទីក្រុង Vienna (អូទ្រីស)ចាប់ពីថ្ងៃទី២៩តុលា៕
Related






