VOV WorldVOV World
អាស៊ានចាំបាច់ត្រូវបង្រួញគំលាតដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែង
12/09/2016 10:01
(VOVworld) – បើទោះបីជាត្រូវបានព្យាករណ៍ថា នឹង ក្លាយទៅជាខឿនសេដ្ឋកិច្ចធំទី៤លើពិភពលោកនាឆ្នាំ ២០៣០ក្ដី ប៉ុន្តែប្រទេសទាំងអស់នៃសមាគមន៍បណ្ដា ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅត្រូវការបង្រួញ គំលាតយ៉ាងឆាប់រហ័សដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែងលើទូទាំងពិភពលោក។
អាស៊ានចាំបាច់ត្រូវបង្រួញគំលាតដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែង
សិក្ខាសាលាប្រកាសសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសអាស៊ានទាំង១០នៅសឹង្ហបុរី (រូបថត៖vietnamplus) (VOVworld) – បើទោះបីជាត្រូវបានព្យាករណ៍ថា នឹងក្លាយទៅជាខឿន សេដ្ឋកិច្ចធំទី៤លើពិភពលោកនាឆ្នាំ២០៣០ក្ដី ប៉ុន្តែប្រទេសទាំងអស់នៃសមាគមន៍ បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅត្រូវការបង្រួញគំលាតយ៉ាងឆាប់រហ័ស ដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែងលើទូទាំងពិភពលោក។តាមលទ្ធផលនៃ ការពិនិត្យអំពីសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសទាំង១០ក្នុងតំបន់ ដែលទើប នឹងបានប្រកាសដោយវិទ្យាស្ថានសមត្ថភាពប្រកួតប្រជែងនៅទ្វីបអាស៊ីនៃ សាលា គោលនយោបាយសាធារណៈ Lee Kuan Yew ប្រទេសសឹង្ហបុរីថា ក្នុងចំណោម ប្រទេសអាស៊ានទាំង១០ សឹង្ហបុរីកំពុងនាំមុខគេអំពីសមត្ថភាពប្រកួតប្រជែង ហើយបន្ទាប់នោះគឺ ម៉ាឡេស៊ី ថៃ ប្រ៊ុយណេ ឥណ្ឌូនេស៊ីនិងហ្វីលីពីន។វៀតណាម ឈរលំដាប់ថ្នាក់ទី៧ដោយស្ថិតនៅលើប្រទេសឡាវ កម្ពុជានិង មីយ៉ាន់ម៉ា។ សាស្ត្រាចារ្យ Tan Khee Giap នៃវិទ្យាស្ថានសមត្ថភាពប្រកួតប្រជែង នៅទ្វីបអាស៊ី ចាត់ទុកថា វៀតណាមមានសក្ដានុភាពជាច្រើនដើម្បីអភិវឌ្ឍន៍យ៉ាង ខ្លាំងក្លាក្នុង រយៈពេល២ដល់៣ឆ្នាំខាងមុខ។តាមលោកថា បើទោះបីជាស្ថិតនៅក្នុង ក្រុម ប្រទេសអភិវឌ្ឍន៍អន់ខ្សោយចំនួន៤របស់អាស៊ានក្ដី ប៉ុន្តែវៀតមានមានឧតម្ត ភាពជាច្រើនជាងឡាវ កម្ពុជានិងមីយ៉ាន់ម៉ា ដោយសារមានភាពសម្បូរបែបនៃ ទុនវិនិយោគផ្ទាល់ពីបរទេស៕

More