អាស៊ានខំប្រឹងប្រែងសម្រេចគោលដៅកសាងសហគមន៍នាឆ្នាំ ២០១៥
09/05/2014 09:20
(VOVworld) – អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quanh Vinh បានអះអាងថា៖ សន្និសីទនេះនឹងជា គ្រឹះស្ថានសំរាប់ការកំណត់សកម្មភាពរបស់អាស៊ានក្នុង ឆ្នាំ ២០១៤ និងការត្រៀមរៀបចំឲ្យការបង្កើតសហគមន៍ អាស៊ាននាឆ្នាំ ២០១៥ ផងដែរ។

អាស៊ានខំប្រឹងប្រែងសម្រេចគោលដៅកសាងសហគមន៍នាឆ្នាំ ២០១៥ (Image: Vietnam+) (VOVworld) – មុនពេលសន្និសទីជាន់ខ្ពស់អាស៊ានលើកទី ២៤ នឹងប្រព្រឹត្តទៅនៅ មីយ៉ាន់ម៉ា ក្នុងថ្ងៃទី ១០ និងទី ១១ ឧសភា ឆ្លើយសម្ភាសជាមួយទីភ្នាក់ងារសារ ព័ត៌មានអំពីបណ្ដាខ្លឹមសារស្នូលនៃសន្និសីទ ក៏ដូចជា អទិភាពរបស់វៀតណាម ក្នុងសន្និសីទលើកនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quanh Vinh បានអះអាងថា៖ សន្និសីទនេះនឹងជាគ្រឹះស្ថានសំរាប់ការកំណត់សកម្មភាពរបស់ អាស៊ានក្នុងឆ្នាំ ២០១៤ និងការត្រៀមរៀបចំឲ្យការបង្កើតសហគមន៍អាស៊ាននាឆ្នាំ ២០១៥ ផងដែរ។ ផ្តោតទៅ លើការចូលរួមរបស់វៀតណាមក្នុងសន្និសីទលើកនេះ អនុរដ្ឋមន្ត្រីការបរទេស លោក Pham Quanh Vinh បានសង្កត់ធ្ងន់ថា៖ “គណៈប្រតិភូវៀតណាមដឹកនាំដោយនាយករដ្ឋមន្ត្រី Nguyen Tan Dung នឹងចូលរួម សន្និសីទលើកនេះនិងបណ្ដាសន្និសីទទាក់ទិន រួមចំណែកយ៉ាងសកម្មលើវិស័យ អទិភាពរបស់អាស៊ានតាមស្មរតីម្ចាស់ការសកម្មនិងមានការទទួលខុសត្រូវ។ តាម នោះ យើងនឹងរួមចំណែកក្នុងការកសាងសហគមន៍អាស៊ាននាឆ្នាំ ២០១៥ កសាង ទស្សនៈវិស័យដើម្បីអាស៊ានអាចអភិវឌ្ឍន៍ក្នុងរយៈពេលយូរអង្វែងនិងពង្រីកឡើង សម្លេងរបស់ខ្លួនក្នុងបណ្ដាបញ្ហាសន្តិភាពសន្តិសុខនិងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់។” អនុរដ្ឋមន្ត្រី លោក Pham Quanh Vinh ក៏បានអះអាងថា៖ បញ្ហាលើសមុទ្រខាងកើតគឺ ជាខ្លឹមសារស្នូលក្នុងសន្និសីទលើកនេះ ជាពិសេស ក្នុងកាលៈទេសៈ ចិនទើបនឹង មានទង្វើររំលោភលើអធិបតេយ្យភាពរបស់វៀតណាមលើសមុទ្រខាងកើត។
Related






