អាស៊ានកសាងជួរកម្មាភិបាលក្នុងការធ្វើសមាហរណកម្មក្នុងតំបន់
23/04/2013 10:46
(VOVworld) – សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) ទើបនឹងបាន រៀបចំកម្មវិធីបណ្តុះបណ្ដាលកម្មាភិបាលពិសេសសំរាប់ ប្រទេសចំនួន ៤ គឺ៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) សំដៅចែករំលែកនិងរៀនសូត្របទពិសោធន៍អំពីកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ តាមផែនការមេអំពីការកសាង សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) និងសហគមន៍វប្បធម៌សង្គមអាស៊ាន (ASCC)។

(VOVworld) – សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) ទើបនឹងបាន រៀបចំកម្មវិធីបណ្តុះបណ្ដាលកម្មាភិបាលពិសេសសំរាប់ប្រទេសចំនួន ៤ គឺ៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) សំដៅចែករំលែកនិងរៀនសូត្របទពិសោធន៍ អំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ តាមផែនការមេអំពីការកសាង សហគមន៍សេដ្ឋកិច្ច អាស៊ាន (AEC) និងសហគមន៍វប្បធម៌សង្គមអាស៊ាន (ASCC)។ថ្លែងមតិក្នុងជំនួប ជាមួយកម្មាភិបាលចំនួន ៨ រូប របស់ CLMV ចូលរួម កម្មវិធីនេះ អគ្គលេខាធិការ អាស៊ាន លោក Le Luong Minh បានឲ្យដឹងថា៖ បណ្ដាកម្មាភិបាលនឹងចូលរួមកម្មវិធី សហប្រតិបត្តិការក្នុងក្រប់ខ័ណ្ឌ AEC និង ASCC។ ក្រោយរយៈពេល ១ ឆ្នាំ បណ្តុះ បណ្ដាល សមត្ថភាពគ្រប់គ្រងរាល់បញ្ហាទាក់ទិន ដល់ AEC និង ASCC របស់បណ្ដា កម្មាភិបាលនឹងត្រូវបានលើកកំពស់។ កម្មវិធី នេះក៏ជួយឧត្ថម្ភកម្មាភិបាលនានារបស់ ប្រទេសចំនួន ៤ ពោលខាងលើយល់ដឹងថែមទៀតអំពីទំនាក់តំនងដៃគូរយុទ្ធសាស្ត្រ របស់អាស៊ានជាមួយបណ្ដាដៃគូរ សន្ទនា ជាពិសេសគឺជប៉ុន៕
Related
More




