VOV WorldVOV World
អាស៊ាននិងប្រទេសដៃគូជំរុញកិច្ចសហប្រតិបតិ្តការ រក្សាសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពនៅតំបន់
06/08/2015 10:13
(VOVworld) - នាថ្ងៃទី៥ សីហា នៅរដ្ឋធានីគូឡាឡាំពួ របស់ម៉ាឡេស៊ី បានប្រព្រឹត្ត ទៅសន្និសីទរដ្ឋមន្រ្តីការ បរទេសអាស៊ាន+១ជាមួយប្រទេសដៃគូចំនួន១០រួម មានចិន កូរ៉េខាងត្បូង ឥណ្ឌា រុស្ស៊ី អាមេរិក សហភាព អឺរ៉ុប (EU) ជប៉ុន កាណាដា អូស្រ្តាលី និងនូវែលហ្សេឡង់។
អាស៊ាននិងប្រទេសដៃគូជំរុញកិច្ចសហប្រតិបតិ្តការ រក្សាសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពនៅតំបន់
(VOVworld) - នាថ្ងៃទី៥ សីហា នៅរដ្ឋធានីគូឡាឡាំពួរបស់ម៉ាឡេស៊ី បានប្រព្រឹត្តទៅ សន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ាន+១ជាមួយប្រទេសដៃគូចំនួន១០រួមមានចិន កូរ៉េខាងត្បូង ឥណ្ឌា រុស្ស៊ី អាមេរិក សហភាពអឺរ៉ុប (EU) ជប៉ុន កាណាដា អូស្រ្តាលី និងនូវែលហ្សេឡង់។គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយក រដ្ឋមន្រ្តីនិង ជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានអញ្ជើញចូលរួម និងសកម្មរួមមតិ លើរាល់បញ្ហាដែលត្រូវបាយកមកពិភាគ្សានៅសន្និសីទ។លោក Pham Binh Minh វាយតំលៃខ្ពស់ចំពោះការគាំទ្ររបស់ដៃគូនានាសំរាប់អាស៊ាន ក្នុងដំណើរការកសាង សហគមន៍និងរក្សាតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាននៅតំបន់។លោក Pham Binh  Minh ក៏បានលើកសំណើរជាក់ស្ដែងសំដៅជំរុញកិច្ច សហប្រតិបតិ្តការយ៉ាងស៊ីជំរៅ ថែមទៀត ដោយឈរលើមូលដ្ឋានពង្រីកឧត្តមភាព របស់ដៃគូនិមួយៗ និងប្រមូល ផ្ដុំក្នុងវិស័យអាទិភាពរបស់អាស៊ាន។ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ធ្វើសហអធិបតីសន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ាន-EU (រូបថត៖Vietnamplus) ក្នុងឋានៈជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-EU ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Pham Binh Minh បានធ្វើសហអធិបតីសន្និសីទរដ្ឋមន្រ្តីការបរ ទេសអាស៊ាន-EU។លោក Pham Binh Minh បានស្នើរឲ្យភាគីទាំងពីរបន្តអនុវត្ត ប្រកបដោយប្រសិទ្ធិភាពនូវរបៀបវារៈអាស៊ាន-EU ក្នុងដំណាក់កាល២០១៣- ២០១៧ ព្រមទាំងកសាងដំណើរការឆ្ពោះទៅដៃគូយុទ្ធសាស្ត្រអាស៊ាន-EUយ៉ាង ឆាប់រហ័សទៀតផង។ស្ដីពីស្ថានភាពនៅតំបន់ លោក Pham Binh Minh បានចែក រំលែកការព្រួយបារម្ភអំពីបំរ៉ែបំរួលដ៏ស្មុគស្មាញនាពេលថ្មីៗនេះនៅសមុទ្រខាង កើត ដែលបណ្ដាលឲ្យផ្លាស់ប្ដូរសភាពដើម ជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរលើសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត។ ក៏នាថ្ងៃទី៥ សីហា នៅទីក្រុង គូឡាឡាំពួបានប្រព្រឹត្តទៅសន្និសីទរដ្ឋមន្រ្តីការបរ ទេសមេគង្គ-ជប៉ុនលើកទី៨ ក្រោមអធិបតីភាពរបស់អនុរដ្ឋមន្រ្តីការបរទេសជប៉ុន លោក Minoru Kiuchi។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរ ទេសវៀតណាមលោក Pham Binh Minh បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមានគុណភាពដោយយកមនុស្សជាមជ្ឈមណ្ឌល រក្សាតុល្យភាពរវាងកំណើនសេដ្ឋកិច្ចជាមួយកិច្ចការពារបរិស្ថាន។ ជាមួយគ្នានោះ សន្និសីទរដ្ឋមន្រ្តីការបរទេសមេគង្គ-កូរ៉េខាងត្បូងលើកទី៥ក៏បាន ប្រព្រឹត្តទៅនាថ្ងៃដដែល ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី ការបរទេសវៀតណាមលោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Yun Byung-se។នៅទីនេះ លោក Pham Binh Minh បានសង្កត់ធ្ងន់ ទៅលើ សារសំខាន់នៃការបង្កើនការតភ្ជាប់តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធនៅ អនុតំបន់មេគង្គ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍និងភ័ស្តុភាលើរបៀង សេដ្ឋកិច្ចកើត-លិចនិងរបៀងសេដ្ឋកិច្ចភាគខាងត្បូង ព្រមទាំងបន្តជំរុញកិច្ចសហ ប្រតិបតិ្តការក្នុងការគ្រប់គ្រងនិងប្រើប្រាស់ប្រកបដោយនិរន្តរភាពនូវ ប្រភពទឹក និងប្រភពធនធានធម្មជាតិផ្សេងៗនៃទន្លេមេគង្គទៀតផង៕ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc (Image: VOV) នាថ្ងៃដដែល នៅទីក្រុងហាណូយ ថ្លែងមតិនៅពិធីរំលឹកខួបទិវាបង្កើតអាស៊ាន  ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានសង្កត់  ធ្ងន់ថា៖ ការដែល សហគមន៍អាស៊ានត្រូវបានបង្កើតជាផ្លូវការនាចុងឆ្នាំ ២០១៥  មានអត្ថន័យសំខាន់ពិសេសចំពោះតំបន់ក៏ដូជជាប្រទេសនិមួយៗ។ រដ្ឋាភិបាល វៀតណាមរួមជាមួយបណ្ដាប្រទេសអាស៊ានផ្សេងៗទៀតបាននិងកំពុងខំប្រឹង ប្រែងលើកទឹកចិត្តនិងបង្កលក្ខណៈសំរាប់ប្រជាជនគ្រប់ស្រទាប់លើកកំពស់ ចំណះដឹងហើយចូលរួមសកម្មថែមទៀតក្នុងដំណើការកសាងអភិវឌ្ឍន៍សហគមន៍៕