រដ្ឋមន្រ្តីការបរទេសទី២របស់ប្រ៊ុយណេ លោក Erywan Yusof។ (រូបថត៖ straitstimes.com) |
មីយ៉ាន់ម៉ាបានធ្លាក់ចូលភាពជាប់គាំងនយោបាយចាប់តាំងពីថ្ងៃទី១ កុម្ភៈ ឆ្នាំ ២០២១ បន្ទាប់ពីកងទ័ពចាប់ខ្លួនថ្នាក់ដឹកនាំរដ្ឋាភិបាល ទេសាភិបាលតំបន់និងរដ្ឋនានា រួមជាមួយសមាជិកជាន់ខ្ពស់នៃគណៈបក្សកាន់អំណាច NLD ដោយការចោទប្រកាន់ពី អំពើលួចបន្លំក្នុងការបោះឆ្នោត។ កាលពីថ្ងៃទី២៦ ខែកក្កដា កន្លងទៅ រដ្ឋអំណាច យោធាបានលុបបំបាត់លទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០ ក្នុងនោះគណៈបក្ស NLD របស់លោកស្រី Aung San Suu Kyi បានដណ្ដើមជ័យជំនះ៕







