VOV WorldVOV World
អភិបាលធនាគារកណ្ដាលអង់គ្លេសត្រៀមរៀបចំឲ្យកិច្ចចរចារស្ដីអំពីការចាកចេញពី EU
01/11/2016 10:31
(VOVworld) - អភិបាលធនាគារកណ្ដាលអង់គ្លេស (BoE) លោក Mark Carney នាថ្ងៃទី៣១ តុលា ឲ្យដឹង ថា លោកនឹងពន្យាពេលកិច្ចសន្យាការងារបន្ថែមមួយ ឆ្នាំទៀតរហូតដល់ឆ្នាំ២០១៩ សំដៅធានាឲ្យដំណើរ ការចាកចេញពីសហភាពអឺរ៉ុប (EU) របស់អង់គ្លេស។
អភិបាលធនាគារកណ្ដាលអង់គ្លេសត្រៀមរៀបចំឲ្យកិច្ចចរចារស្ដីអំពីការចាកចេញពី EU
អភិបាលធនាគារកណ្ដាលអង់គ្លេស (BoE) លោក Mark Carney (រូបថត៖Telegraph) (VOVworld) - អភិបាលធនាគារកណ្ដាលអង់គ្លេស (BoE) លោក Mark Carney នាថ្ងៃទី៣១ តុលា ឲ្យដឹងថា លោកនឹងពន្យាពេលកិច្ចសន្យាការងារបន្ថែមមួយឆ្នាំ ទៀតរហូតដល់ឆ្នាំ២០១៩ សំដៅធានាឲ្យដំណើរការចាកចេញពីសហភាពអឺរ៉ុប (EU) របស់អង់គ្លេស។នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May គ្រោងនឹង ដាក់ឲ្យចូលជាធរមាននូវមាត្រាទី៥០នៃសន្ធិសញ្ញា Lisbon ដែលជាបែបបទជាផ្លូវ ការនាំ អង់គ្លេសចាកចេញពី EU នាចុងខែមិនាឆ្នាំ២០១៧ តាមនោះចាប់ផ្ដើមដំណើរ ការ ចរចារក្នុងរយៈពេល២ឆ្នាំសំដៅនាំអង់គ្លេសចាកចេញពីផ្ទះរួម EU។សេចក្ដី សំរេច ពន្យាពេលអាណត្តិរបស់ខ្លួនរហូតដល់ពាក់កណ្ដាលឆ្នាំ២០១៩នេះ នឹង អនុញ្ញាត ឲ្យលោក Carney បន្តដឹកនាំ BoE ឆ្លងកាត់ដំណាក់កាលចរចាររវាង អង់គ្លេសនិង EU៕