អភិបាលទីក្រុង Rotterdam ប្រទេសហូល្លង់ បំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ
10/03/2015 07:56
(VOVworld) - នារសៀលថ្ងៃទី៩ មិនា លោក Le Thanh Hai សមាជិកការិយាល័យ នយោបាយ និងជាលេខា គណៈកម្មាធិការបក្សទីក្រុងហូជីមិញ ភាគខាងត្បូង វៀតណាមបានទទួលជួប សន្ទនាជាមួយគណៈប្រតិភូ ទីក្រុង Rotterdam ប្រទេសហូល្លង់ ដឹកនាំដោយ អភិបាលទីក្រុងលោក Ahmed Aboutaleb

(VOVworld) - នារសៀលថ្ងៃទី៩ មិនា លោក Le Thanh Hai សមាជិកការិយាល័យ នយោបាយ និងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ភាគខាងត្បូងវៀត ណាម បានទទួលជួប សន្ទនាជាមួយគណៈប្រតិភូទីក្រុង Rotterdam ប្រទេសហូល្លង់ ដឹកនាំដោយ អភិបាលទីក្រុងលោក Ahmed Aboutaleb ដែលកំពុងបំពេញទស្សនកិច្ច ការងារនៅ វៀតណាម។លោក Le Thanh Hai បានថ្លែងអំណរគុណចំពោះរដ្ឋអំណាច ទីក្រុង Rotterdam ដោយបានជួយឧបត្ថម្ភទីក្រុងហូជីមិញក្នុងវិស័យស្រាវជ្រាវ លាត ត្រដាង អនុវត្តដំណោះស្រាយនានាសំដៅទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ ក៏ដូច ជាជំរុញ ការអភិវឌ្ឍន៍ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង បណ្ដុះ បណ្ដាល។លោក Le Thanh Hai បានឲ្យដឹងថា ទីក្រុងហូជីមិញជានិច្ចកាល មាន គោលបំណងបង្កើនកិច្ចសហប្រតិបតិ្តការប្រកបដោយជាក់ស្ដែងនិងទូលំទូ លាយជា មួយទីក្រុង Rotterdam ក្នុងបណ្ដាវិស័យពោលខាងលើ ព្រមទាំងតាម រយៈទីក្រុង Rotterdam កសាង តភ្ជាប់ទំនាក់ទំនងជាមួយទីក្រុងផ្សេងៗរបស់ ហូល្លង់ក្នុងវិស័យជា ច្រើនដែលភាគីទាំង២យកចិត្តទុកដាក់ដូចគ្នា។ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Le Thanh Hai (ខាងស្ដាំ) ទទួលជួបសន្ទនាជាមួយអភិបាលទីក្រុងRotterdamលោក Ahmed Aboutaleb (រូបថត៖qdnd.vn) នាព្រឹកថ្ងៃទី១០ មិនា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញលោក Le Hoang Quan និងអភិបាលទីក្រុង Rotterdam លោក Ahmed Aboulated បានចុះហត្ថ លេខាលើអនុស្សារណៈយោគយល់គ្នាស្ដីពីកម្មវិធីសហប្រតិបតិ្តការរវាងទីក្រុងទាំង ២ក្នុងដំណាក់កាល២០១៥-២០១៨។ការចុះហត្ថលេខានេះ គឺសំដៅពន្យាសុពល ភាពលើអនុស្សារណៈស្ដីពីការអភិវឌ្ឍន៍យុទ្ធសាស្ត្រ សម្របខ្លួនទៅនឹងបំរ៉ែបំរួល អាកាសធាតុរវាងទីក្រុងទាំង២នេះដែលបានចុះហត្ថលេ ខានាថ្ងៃទី៣០ មិនា ២០១១។តាមនោះ ទីក្រុង Rotterdam នឹងចែករំលែកបទ ពិសោធន៍ក្នុងការអនុវត្ត វិធានការនានាសំដៅសម្របខ្លួនទៅនឹងបំរ៉ែបំរួលអាកាស ធាតុ ដំណើរការកសាង ផែនការ ការចូលរួមរបស់សហគមន៍ជាដើម៕
Related






