VOV WorldVOV World
អភិបាលខេត្ត Kanagawa៖ ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក នាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide នឹងរួមចំណែកបង្កើនការតភ្ជាប់រវាងប្រទេសទាំងពីរ
16/10/2020 10:40
(VOVWORLD) - លោកអភិបាល Kuroiwa បានចែករំលែកថា លោកនាយករដ្ឋមន្រ្តី Suga Yoshihide ក៏បានជឿជាក់ថា ដំណើរទស្សនកិច្ច មកកាន់វៀត ណាមលើកនេះនឹងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលរួម ចំណែកដល់ការបង្កើនថែមទៀតនូវការតភ្ជាប់គ្នារវាងវៀតណាមនិងជប៉ុន នាពេលខាងមុខ។
អភិបាលខេត្ត Kanagawa៖ ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក នាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide នឹងរួមចំណែកបង្កើនការតភ្ជាប់រវាងប្រទេសទាំងពីរ
នារសៀលថ្ងៃទី១៥ តុលា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Vu Hong Nam និងអភិបាលខេត្ត Kanagawa លោក Yuji Kuroiwa បានទៅជួបសម្ដែងការគួរសមជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Suga Yoshihide មុនពេលប្រមុខរដ្ឋាភិបាលរូបនេះអញ្ជើញមកបំពេញទស្ស នកិច្ចជាផ្លូវការនៅវៀតណាម។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងតូក្យូ លោកឯកអគ្គរដ្ឋទូត Vu Hong Nam បានឲ្យដឹងថា លោកបានជម្រាបជូនលោកនាយករដ្ឋមន្រ្តី Suga អំពីទំនាក់ទំនងរវាងវៀតណាមជាមួយជប៉ុននិយាយរួមនិងជាមួយខេត្ត Kanagawa និយាយដោយឡែក ក៏ដូចជាការងារត្រៀមរៀបចំរបស់វៀត ណាមសម្រាប់ដំណើរទស្សនកិច្ចលើកនេះផងដែរ។ លោកឯកអគ្គរដ្ឋទូត បានអះអាងថា ប្រជាជនវៀតណាមស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក នាយករដ្ឋមន្រ្តី Suga ព្រមទាំងសម្ដែងនូវក្ដីសង្ឃឹមថា ដំណើរទស្សនកិច្ច លើកនេះនឹងបង្កើតឡើងសញ្ញាសម្គាល់ដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ចំណែកឯខ្លួនវិញ លោកអភិបាល Kuroiwa បានចែករំលែកថា លោកនាយករដ្ឋមន្រ្តី Suga Yoshihide ក៏បានជឿជាក់ថា ដំណើរទស្សនកិច្ច មកកាន់វៀតណាមលើកនេះនឹងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលរួម ចំណែកដល់ការបង្កើនថែមទៀតនូវការតភ្ជាប់គ្នារវាងវៀតណាមនិងជប៉ុន នាពេលខាងមុខ។ គួរបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី Suga Yoshihide គ្រោងនឹង អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនិងឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២១ តុលា។ នេះជាដំណើរទស្សនកិច្ចនៅឯបរទេសលើក ដំបូងរបស់លោកចាប់ពីពេលចូលកាន់តំណែងកាលពីពាក់កណ្ដាលខែកញ្ញាកន្លងទៅ៕