អភិវឌ្ឍន៍ទីក្រុងឆ្លាតដើម្បីលើកកម្ពស់លក្ខណៈប្រកួតប្រជែងថ្នាក់ជាតិ
22/10/2020 10:35
(VOVWORLD) - នារសៀលថ្ងៃទី ២២ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសម័យប្រជុំពេញអង្គ នៃវេទិកាជាន់ខ្ពស់ ស្តីពីទីក្រុងឆ្លាតអាស៊ាន ២០២០។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VGP) អញ្ជើញថ្លែងមតិនៅវេទិកានេះ ក្នុងនាមជាប្រធានអាស៊ាន លោកនាយករដ្ឋមន្រ្តីវៀតណាមចង់ឲ្យសមាជិកអាស៊ានទាំងអស់ លើកកម្ពស់ស្មារតីសាមគ្គីភាព ការប្តេជ្ញាចិត្ត និងរួមដៃគ្នាអនុវត្តល្អ រាល់អាទិភាពរបស់អាស៊ាន ២០២០ ធ្វើជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រកបដោយជោគជ័យនៃបណ្តាញទីក្រុងឆ្លាតអាស៊ាន។ ក្នុងនាមជាសមាជិកសកម្មនៃបណ្តាញទីក្រុងឆ្លាតអាស៊ាន វៀតណាមមានគោលនយោបាយជាច្រើន ហើយកំពុងកិច្ចខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍទីក្រុងឆ្លាត ដោយចាត់ទុកទីក្រុងឆ្លាត ជាភារកិច្ចស្នូលមួយក្នុងចំណោមភារកិច្ចទាំងបី ក្នុងដំណើរការផ្លាស់ប្តូរឌីជីថលជាតិនៃបដិវត្តឧស្សាហកម្មទី ៤។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញមានប្រសាន៍ថា៖
Related






