VOV WorldVOV World
អធិការកិច្ចរដ្ឋាភិបាល​ផ្តោតសំ​ខាន់​លើការត្រួតពិនិត្យវិស័យដែលងាយមានអំពើពុករលួយ និងអសកម្ម
12/01/2022 11:32
(VOVWORLD) - នាព្រឹកថ្ងៃទី ១២ ខែមករា នៅទីក្រុងហាណូយ អធិការកិច្ចរដ្ឋាភិបាលបានរៀបចំពិធីបូកសរុបការងារឆ្នាំ ២០២១ និងការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ ២០២២។
អធិការកិច្ចរដ្ឋាភិបាល​ផ្តោតសំ​ខាន់​លើការត្រួតពិនិត្យវិស័យដែលងាយមានអំពើពុករលួយ និងអសកម្ម
ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai  ថ្លែងមតិនៅក្នុងសន្និសីទ។ (រូបថត៖ VOV) ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai និងអគ្គអធិការកិច្ចរដ្ឋាភិបាលលោក Doan Phong Hong បានធ្វើជាអធិបតីនៅក្នុងសន្និសីទនេះ។ សន្និសីទត្រូវបានរៀបចំឡើងតាមទម្រង់អនឡាញ់ ភ្ជាប់ទីតាំងផ្សាយផ្ទាល់នៅទូទាំងប្រទេស។ ថ្លែងមតិនៅក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បានស្នើថា នាពេលខាងមុខ អធិការកិច្ចត្រូវជ្រើសរើសខ្លឹមសារ និងការងារដែលត្រូវបានសាធារណៈជនយកចិត្តទុកដាក់ ពាក់ព័ន្ធទៅនឹងអំពើពុករលួយ និងភាពអសកម្ម ដូចជាបញ្ហាដីធ្លី ធនធានធម្មជាតិ និងធនធានរ៉ែ; ផ្តោតសំខាន់លើការពិនិត្យមើលគម្រោងវិនិយោគសំណង់ ហិរញ្ញវត្ថុ ធនាគារ ទីផ្សារទុន មូលបត្របំណុលសាជីវកម្ម។ ទិដ្ឋភាពទូទៅនៃសន្និសីទ។ (រូបថត៖ VOV) លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានឲ្យដឹងថា៖ “ក្នុងវិស័យប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ញុំស្នើថា ត្រូវសុក្រិតមូលដ្ឋានច្បាប់ឱ្យបានល្អឥតខ្ចោះ ជាពិសេសគឺបទបញ្ញត្តិពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិ ប្រាក់ចំណូល និងការប្រកាសទ្រព្យសម្បត្តិ។ នៅក្នុងមូលដ្ឋានទិន្នន័យស្តីពីទ្រព្យសកម្ម-ចំណូល ក៏ចាំបាច់ត្រូវមានការសម្របសម្រួលរវាងគ្រប់វិស័យ និងគ្រប់កម្រិតតាមមុខងារ  ស្ថានភាពនិងសញ្ញានៃអំពើពុករលួយត្រូវក្តាប់ឲ្យជាប់យ៉ាងឆាប់រហ័ស និងដោះស្រាយឱ្យបានទាន់ពេលវេលាក្នុងគ្រប់វិស័យទាំងអស់។ អាស្រ័យហេតុនេះ ធ្វើសេនាធិការនិងស្នើឡើងរដ្ឋាភិបាល ប្រមុខស្ថាប័នរដ្ឋគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើការកែសម្រួល៕