អធិការបតីអាល្លឺម៉ង់លោកស្រី Merkel អញ្ជើញចូលរួមជំនួបពិគ្រោះយោបល់រវាងរដ្ឋាភិបាលចិននិងអាល្លឺម៉ង់
12/06/2016 07:50
(VOVworld) - នាយប់ថ្ងៃទី១១ មិថុនា អធិការបតី អាល្លឺម៉ង់លោកស្រី Angela Merkel បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសនេះទៅបំពេញ ទស្សនកិច្ចនៅទីក្រុងប៉េកាំង របស់ចិនដើម្បីចូលរួម ជំនួបពិគ្រោះយោបល់លើកទី៤រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel (រូបថត៖ AFP) (VOVworld) - នាយប់ថ្ងៃទី១១ មិថុនា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសនេះទៅបំពេញទស្សនកិច្ច នៅទីក្រុងប៉េកាំង របស់ចិនដើម្បីចូលរួមជំនួបពិគ្រោះយោបល់លើកទី៤រវាងរដ្ឋា ភិបាលនៃប្រទេសទាំងពីរ។ថ្លែងមតិនៅទីក្រុងប៊ែកឡាំងមុនពេលចេញដំណើរ លោកស្រី Merkel បានសង្កត់ធ្ងន់ទៅលើអត្ថន័យដ៏សែនសំខាន់នៃ ជំនួបពិគ្រោះ យោបល់លើកនេះ ដោយរួមចំណែកពង្រឹងនិងពង្រីកកិច្ចសហប្រតិ បតិ្តការដ៏ ទូលំទូលាយរវាងប្រទេសទាំងពីរ។ ទាក់ទិនដល់ផលប្រយោជន៍សេដ្ឋកិច្ច លោកស្រី Merkel នឹងពិភាគ្សាជាមួយមជ្ឈ ដ្ឋានមន្ត្រីចិនអំពីការនាំចូលដែកថែបមានតំលៃថោករបស់ចិនក្នុងទីផ្សារអឺរ៉ុប ក៏ដូច ជាលទ្ធភាពដែលទ្វីបអឺរ៉ុបហូតពន្ធប្រឆាំងការលក់បង្ខូចតំលៃដែកថែបរបស់ចិន ទៅក្នុងទីផ្សារនេះផងដែរ៕
Related






