VOV WorldVOV World
អធិការបតីអាល្លឺម៉ង់អំពាវនាវឲ្យបណ្ដាភាគីស្ងប់ចិត្តក្នុងកាលៈទេសៈទំនាក់ទំនងជាមួយទួរគីកំពុងតានតឹង
07/03/2017 08:54
(VOVworld) - នាថ្ងៃទី៦ មិនា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានអំពាវនាវឲ្យបណ្ដាភាគី ស្ងប់ចិត្តក្នុងកាលៈទេសៈដែលភាពតានតឹងរវាង ប្រទសនេះនិងទួរគីមិនទាន់ធូរស្រាលនៅឡើយ។
អធិការបតីអាល្លឺម៉ង់អំពាវនាវឲ្យបណ្ដាភាគីស្ងប់ចិត្តក្នុងកាលៈទេសៈទំនាក់ទំនងជាមួយទួរគីកំពុងតានតឹង
អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel (រូបថត៖EPA/TTXVN) (VOVworld) - នាថ្ងៃទី៦ មិនា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បាន អំពាវនាវឲ្យបណ្ដាភាគីស្ងប់ចិត្តក្នុងកាលៈទេសៈដែលភាពតានតឹងរវាងប្រទសនេះ និងទួរគីមិនទាន់ធូរស្រាលនៅឡើយ។បម្រែបម្រួលពោលខាងលើត្រូវបាននាំចេញ មួយថ្ងៃក្រោយពីប្រធានាធិបតីទួរគីលោក Tayyip Erdogan ប្រៀបធៀបបទហាមឃាត់ របស់រដ្ឋាភិបាលអាល្លឺម៉ង់ចំពោះការដើរដង្ហែរបស់សហគមន៍ជនអាល្លឺម៉ង់ដើម កំណើតទួរគី ដូចសកម្មភាពរបស់ណាស៊ី។ថ្លែងមតិទៅកាន់មជ្ឈ ដ្ឋានអ្នកយកព័ត៌ មាន អ្នកនាំពាក្យរបស់អធិការបតីអាល្លឺម៉ង់លោក Steffen Seibert បានច្រានចោល ការចោទប្រកាន់ពោលខាងលើរបស់ប្រធានាធិបតីលោក Erdogan ដោយចាត់ទុក នេះជាការប្រៀបធៀបមិនសមហេតុសមផលនោះ ឡើយ។ នាបច្ចុប្បន្ន មជ្ឈដ្ឋានអ្នកនយោបាយអាល្លឺម៉ង់ព្រមាននឹងតបតវិញប្រសិនបើ ទួរគី មិនសុំទោសក្រោយពីសេចក្ដីប្រកាសពោលខាងលើរបស់ប្រធានាធិបតី លោក Erdogan៕