អធឹកអធមពិធីបុណ្យលយប្រទីបរបស់ជនរួមជាតិខ្មែរនៅ Soc Trang
28/10/2015 10:31
Vovworld-នាយប់ថ្ងៃទី២៧តុលាជនរួមជាតិខ្មែរនៅភូមិ នានាខេត្ត Soc Trang បានសប្បាយរីករាយរៀបចំពិធី បុណ្យលយប្រទីប

អធឹកអធមពិធីបុណ្យលយប្រទីបរបស់ជនរួមជាតិខ្មែរនៅ Soc Trang (VNP) Vovworld-នាយប់ថ្ងៃទី២៧តុលាជនរួមជាតិខ្មែរនៅភូមិនានាខេត្ត Soc Trang បានសប្បាយរីករាយរៀបចំពិធីបុណ្យលយប្រទីប បណ្តែតប្រទីប។ ពិធីបុណ្យលយ ប្រទីបរបស់ជនរួមជាតិខ្មែរបានរៀបចំចំថ្ងៃទីកើតខែទី៩តាមច័ន្ទគតិ។ នេះជាពិធី បុណ្យប្រពៃណីដែលបានរៀបចំប្រចាំឆ្នាំរបស់ជនរួមជាតិដែលផ្សាភ្ជាប់នឹងសាសនា។ ពិធីបុណ្យជាការអំណរគុណរបស់មនុស្សចំពោះទេវតាដីនិងទេវតាទឹកក្រោយរយៈ ពេលមួយឆ្នាំរស់នៅអាជីវកម្ម តាមរយៈនោះបួងសួងសូមឲ្យទេវតាតាមថែរក្សាឲ្យគេ ជីវភាពរស់នៅសម្បូរធូធារសុភមង្គលនាពេលអនាគត។ ក្រៅពីកត្តាព្រលឹងនោះ ពិធី បុណ្យនេះបានអប់រំមនុស្សរស់នៅសម្របសម្រួលជាមួយធម្មជាតិអំណរគុណធម្មជាតិ និងចេះការពារធម្មជាតិក្នុងជីវភាពប្រចាំថ្ងៃ៕
Related






