VOV WorldVOV World
អេហ្ស៊ីព៖ផ្ទុះឡើងបាតុកម្មប្រឆាំងជំទាស់ការជំនុំជំរះជនគាំទ្រអង្គការភាតរៈឥស្លាម
26/03/2014 09:33
(VOVworld)-នាថ្ងៃទី ២៥មិនា និស្សិតមកពីមហាវិទ្យា ល័យជាច្រើននៅអេហ្ស៊ីព បានផ្ទុះបាតុកម្មសំដៅប្រ ឆាំងជំទាស់ចំពោះ
អេហ្ស៊ីព៖ផ្ទុះឡើងបាតុកម្មប្រឆាំងជំទាស់ការជំនុំជំរះជនគាំទ្រអង្គការភាតរៈឥស្លាម
សមាជិកអង្គការភាតរៈឥស្លាមនិងបាតុករគាំទ្រលោក Morsi (រូបថតៈ​AFP -TTXVN) (VOVworld)-នាថ្ងៃទី ២៥មិនា និស្សិតមកពីមហាវិទ្យាល័យជាច្រើននៅអេហ្ស៊ីព បាន ផ្ទុះបាតុកម្មសំដៅប្រឆាំងជំទាស់ចំពោះតុលាការជំនុំជំរះជន១ពាន់នាក់ ជាសមាជិក អង្គការភាតរៈឥស្លាម (MB)និងជនគាំទ្រអតីតប្រធានាធិបតីលោក Mohamed Morsi។ នៅខេត្ត Minya ភាគខាងត្បូងអេហ្ស៊ីព ជាទីតាំងកើតមានឡើង តុលាការជំនុំជំរះ ចំនួន២ ប៉ូលីសត្រូវប្រើឧស្ម័ន្ធហឹរដើម្បីរំសាយនិស្សិតឥស្លាម រាប់រយនាក់។ នៅ ទីក្រុង “គែ” និស្សិតមកពីមហាវិទ្យាល័យ Al-Azhar និង Hewan បានដង្ហែក្បួន ដុត កង់រថយន្ត ព្រមទាំងប្រើប្រាស់កាំជ្រួចផ្កា ដើម្បីវាយប្រហារទៅលើកម្លាំងសន្តិ សុខ។ ក្នុងថ្ងៃដដែល កងកម្លាំងសន្តិសុខ ក៏ត្រូវប្រើឧស្ម័នហឹរ ដើម្បី រំសាយបាតុ កម្មរបស់និស្សិតនៅមហាវិទ្យាល័យមួយចំនួនផងដែរ។         ក្នុងពេលនោះ នាថ្ងៃទី២៥មិនា តុលាការព្រហ្មទណ្ឌខេត្ត Minya បានបន្តការ ជំនំជំរះមេដឹកនាំស្មារតីកំពូលរបស់ MB និងសមាជិកផ្សេងទៀតចំនួន ៦៨២ នាក់ ដោយការចោទប្រកាន់ជាច្រើនក្នុងនោះមានបទសម្លាប់មនុស្ស បំផ្លាញសណ្តាប់ ធ្នាប់ជាដើម៕

More