VOV WorldVOV World
អេហ្ស៊ីបនិង អ.ស.ប. គាំទ្ររាល់ការខំប្រឹងប្រែងសន្តិភាពនៅលីប៊ី
20/03/2017 09:15
(VOVworld) – អគ្គសេនាធិការកងទ័ពអេហ្ស៊ីប ឧត្តមសេនីយ៍ទោ Moahmoud Hegazy និងបេសក ជនពិសេស​ អ.ស.ប. ទទួលបន្ទុកបញ្ហានៅស៊ីរី លោក Martin Kobler នាថ្ងៃទី ១៩ មិនា បានពិភាក្សាអំពី ការខំប្រឹងប្រែងនាពេលថ្មីៗនេះសំដៅ ទទួលបាន​ ការឯកភាពរវាងភាគីនានានៅលីប៊ីស្តីអំពីដំណើរ ការសន្តិភាពមួយ។
អេហ្ស៊ីបនិង អ.ស.ប. គាំទ្ររាល់ការខំប្រឹងប្រែងសន្តិភាពនៅលីប៊ី
អេហ្ស៊ីបនិង អ.ស.ប. គាំទ្ររាល់ការខំប្រឹងប្រែងសន្តិភាពនៅលីប៊ី (VNA) (VOVworld) – អគ្គសេនាធិការកងទ័ពអេហ្ស៊ីប ឧត្តមសេនីយ៍ទោ Moahmoud  Hegazy និងបេសកជនពិសេស​ អ.ស.ប. ទទួលបន្ទុកបញ្ហានៅស៊ីរី លោក Martin Kobler នាថ្ងៃទី ១៩ មិនា បានពិភាក្សាអំពីការខំប្រឹងប្រែងនាពេលថ្មីៗ នេះសំដៅ ទទួលបាន​ការឯកភាពរវាងភាគីនានានៅលីប៊ីស្តីអំពីដំណើរការ សន្តិភាពមួយ។ ក្នុងសេចក្តីប្រកាសនោះកងទ័ពអេហ្ស៊ីបបានឲ្យដឹងថា៖ ក្នុង ការចរចារនៅរដ្ឋធានី គែរថ្នាក់ដឹកនាំទាំងពីររូបពោលខាងលើបានពិនិត្យ មើលលទ្ធផលនៃកិច្ចប្រជុំនា ពេលថ្មីៗនេះរវាងភាគីនានានៅលីប៊ី។ ភាគីទាំង ពីរបានស្វាគមន៍លទ្ធផលនៃកិច្ច ប្រជុំរបស់ក្រុមចតុភាគីរួមមាន៖ អ.ស.ប. សហភាពអឺរ៉ុប (EU) សម្ព័ន្ធភាពអារ៉ាប់ (AL) និងសហភាពអាហ្វ្រិក (AU) ដែលទើបនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៨ មិនា កន្លងទៅនៅទីក្រុងគែរ។​ លោក Hegazy និងលោក Kobler ក៏បានឲ្យដឹងថែម ទៀតថា៖ គោលដៅនៃការខំ ប្រឹងប្រែងការទូតរបស់អេហ្ស៊ីបនិង អ.ស.ប. នឹងជួយ ឧបត្ថម្ភប្រជាពល រដ្ឋលីប៊ីសម្រេចដំណាក់កាលអន្តរកាលបច្ចុប្បន្នដើម្បីជំនះពុះ ពារលើការ គំរាមកំហែងភេវរកម្ម។ លោក Martin Kobler ក៏បានអំពាវនាវឲ្យមានការ ខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិសំដៅដោះស្រាយវិបត្តិនៅប្រទេស អាហ្វ្រិក ខាងជើងនេះ ផងដែរ៕