អេហ្ស៊ីបនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
05/09/2016 06:14
(VOVworld) – នាថ្ងៃទី៤ កញ្ញា ប្រធានាធិបតីអេហ្ស៊ីប លោក Fatah al Sisi បានជួបសន្ទនាជាមួយនាយក រដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នៅខាងក្រៅ សន្និសីទកំពូលបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និង ទើបនឹងលេចចេញជួរមុខលើ ពិភពលោក (G-20) នៅទីក្រុង Hangzhou របស់ចិន សំដៅពិភាក្សាអំពី វិធានការណ៍បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី។

អេហ្ស៊ីបនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ (alhram.com) (VOVworld) – នាថ្ងៃទី៤ កញ្ញា ប្រធានាធិបតីអេហ្ស៊ីប លោក Fatah al Sisi បាន ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នៅខាងក្រៅ សន្និសីទ កំពូលបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញជួរមុខលើ ពិភព លោក (G-20) នៅទីក្រុង Hangzhou របស់ចិន សំដៅពិភាក្សាអំពី វិធានការណ៍ បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី។ ប្រធានាធិបតីអេហ្ស៊ីប លោក Fatah al Sisi បានលើកកំពស់ទំនាក់ទំនងទ្វេភាគី ព្រមទាំង សង្ឃឹមថា៖ ភាគីទាំង ពីរ បន្តសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសគឺការអភិវឌ្ឍន៍ ការវិនិយោគ សេដ្ឋកិច្ចនិងអប់រំ។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បាន អះអាងថា៖ នាពេលខាងមុខ ប្រទេសទាំងពីរនឹងអនុវត្តគំរោងការណ៍រួមតាម បណ្ដាកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីអេហ្ស៊ីបនៅជប៉ុននាខែកុម្ភៈកន្លងទៅ ជាពិសេសលើវិស័យថា មពល សុខាភិបាលនិងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ។ លោក Shinzo Abe ក៏បានសង្កត់ ធ្ងន់ទៅលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ វិទ្យាសាស្ត្រនិងបច្ចេក វិទ្យាទ្វេភាគី៕
Related






