អេហ្ស៊ីបនិងបារាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន
09/05/2016 08:09
(VOVworld) – នាថ្ងៃទី ៨ ឧសភា រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry បានជួបចរចារជាមួយរដ្ឋមន្ត្រីទទួល បន្ទុកទំនាក់ទំនងរដ្ឋសភាបារាំង លោក Jean Marie Le Guen ដើម្បីពិភាក្សាអំពីវិធានការបង្កើនទំនាក់ទំនងទ្វេ ភាគីលើ គ្រប់វិស័យនិងបញ្ហាក្នុងតំបន់មួយចំនួន។

អេហ្ស៊ីបនិងបារាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន (Image: VNA) (VOVworld) – នាថ្ងៃទី ៨ ឧសភា រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry បានជួបចរចារជាមួយរដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងរដ្ឋសភាបារាំង លោក Jean Marie Le Guen ដើម្បីពិភាក្សាអំពីវិធានការបង្កើនទំនាក់ទំនងទ្វេ ភាគីលើគ្រប់វិស័យនិងបញ្ហាក្នុងតំបន់មួយចំនួន។ ភាគីទាំងពីរបានឯកភាព ជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចយោធានិងអន្តរសភា។ រដ្ឋមន្ត្រីការ បរទេសអេហ្ស៊ីប លោក Sameh Shoukry បានឲ្យដឹងថា៖ នាពេលខាងមុខ ប្រទេសទាំងពីរនឹងធ្វើសមយុទ្ធរួមសំដៅសហការល្អថែមទៀតក្នុងការប្រយុទ្ធ ប្រឆាំងនឹងលិទ្ធិភេរវកម្ម ក៏ដូចជា សកម្មភាពអន្តោប្រវេសន៍ខុសច្បាប់ ផងដែរ។ អេស្ស៊ីបគ្រោងនឹងទិញផ្កាយរណបយោធារបស់បារាំងដែលមានតំលៃ ៦០០ លានអឺរ៉ូ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងរដ្ឋសភាបារាំង លោក Jean Marie Le Guen បានសម្តែងគោលបំណងបង្កើនថែមទៀត សកម្មភាពផ្លាស់ប្តូរ អ្នកជំនាញការរវាងសភានៃប្រទេសទាំងពីរ៕
Related






