អេហ្ស៊ីបនិងអ៊ីតាលីសន្យាសហប្រតិបតិ្តការប្រឆាំងភេរវកម្ម
14/07/2015 10:38
(VOVworld) - រដ្ឋមន្រ្តីការបរទេសអេហ្ស៊ីបលោក Sameh Shoukry បានអំពាវនាវឲ្យសហគមន៍អន្តរជាតិចូលរួម និងគាំទ្រការតស៊ូប្រឆាំងភេរវកម្មនៅប្រទេសនេះ។

ទីកើតហេតុការវាយប្រហារដោយគ្រាប់បែកដាក់ក្នុងរថយន្តនៅស្ថានកុងស៊ុលអ៊ីតាលី ប្រចាំនៅទីក្រុង Cairo (រូបថត៖AFP/Vietnamplus) (VOVworld) - នាថ្ងៃទី១៣ កក្កដា នៅសន្និសីទកាសែតរួមរវាងរដ្ឋមន្រ្តីការបរទេស អេហ្ស៊ីបនិងអ៊ីតាលី ភាគីទាំង២បានអះអាងនូវការប្តេជ្ញាចិត្តសហប្រតិបតិ្តការប្រឆាំង ភេរវកម្ម ក្រោយពីកើតមានឡើងករណីវាយប្រហារដោយគ្រាប់បែកដាក់ក្នុងរថយន្ត តម្រង់ទៅលើស្ថានកុងស៊ុលអ៊ីតាលីប្រចាំនៅរដ្ឋធានី Cairo នាថ្ងៃទី១១ កក្កដា ដែល បណ្ដាលឲ្យមនុស្ស១នាក់ស្លាប់និង១០នាក់ទៀតរងរបួស។រដ្ឋមន្រ្តី ការបរទេស អេហ្ស៊ីបលោក Sameh Shoukry បានអំពាវនាវឲ្យសហគមន៍អន្តរ ជាតិចូលរួមនិង គាំទ្រការតស៊ូប្រឆាំងភេរវកម្មនៅប្រទេសនេះ។ជាមួយគ្នានោះ រដ្ឋមន្រ្តីការបរទេស អ៊ីតាលីលោក Paolo Gentiloni បានអះអាងនូវការគាំទ្រយ៉ាង ខ្លាំងក្លារបស់រ៉ូមចំពោះ ការតស៊ូប្រឆាំងភេរវកម្មរបស់អេហ្ស៊ីប ព្រមទាំងសង្កត់ធ្ងន់ ថា ប្រទេសទាំង២នឹង បន្តកិច្ចសហប្រតិបតិ្តការសំដៅប្រឆាំងភេរវកម្មក៏ដូចជាធានា សន្តិភាពផងដែរ។ គិតមកដល់ពេលនេះនៅមិនទាន់កំណត់បានកម្លាំងណាទទួល ខុសត្រូវអំពីការ វាយប្រហារដោយគ្រប់បែកដាក់ក្នុងរថយន្តពោលខាងលើឡើយ។នេះជាការ វាយប្រហារដំបូងតម្រង់ទៅលើស្ថានប័នតំណាងការទូតបរទេសប្រចាំនៅទីក្រុង Cairo តាំងពី ការធ្វើរដ្ឋប្រហារផ្ដួលរំលំប្រធានាធិបតី Mohamed Morsi នាដើមខែ កក្កដា ឆ្នាំ២០១៣មក៕
Related






