VOV WorldVOV World
អេហ្ស៊ីបអះអាងនូវគោលជំហរគាំទ្រដំណោះស្រាយនយោបាយនៅលីប៊ី
08/05/2016 08:33
(VOVworld) – នាថ្ងៃទី ៧ ឧសភា ប្រធានាធិបតីអាហ្ស៊ីប លោក Abdel Fatah el Sisi បានជួបធ្វើការជាមួយអ្នក ប្រមុខក្រុមប្រឹក្សាប្រធានាធិបតីរដ្ឋាភិបាលសាមគ្គី ភាពលីប៊ី នាយករដ្ឋមន្ត្រី លោក Fayez al Sarraj នៅ ទីក្រុងកែរដើម្បីពិភាក្សាអំពីការជំរុញទំនាក់ទំនងទ្វេរភាគី។
អេហ្ស៊ីបអះអាងនូវគោលជំហរគាំទ្រដំណោះស្រាយនយោបាយនៅលីប៊ី
អេហ្ស៊ីបអះអាងនូវគោលជំហរគាំទ្រដំណោះស្រាយនយោបាយនៅលីប៊ី (Image: VNA) (VOVworld) – នាថ្ងៃទី ៧ ឧសភា ប្រធានាធិបតីអាហ្ស៊ីប លោក Abdel Fatah  el Sisi បានជួបធ្វើការជាមួយអ្នកប្រមុខក្រុមប្រឹក្សាប្រធានាធិបតីរដ្ឋាភិបាល សាមគ្គី ភាពលីប៊ី នាយករដ្ឋមន្ត្រី លោក Fayez al Sarraj នៅទីក្រុងកែរដើម្បី ពិភាក្សាអំពីការជំរុញទំនាក់ទំនងទ្វេរភាគី។ អ្នកនាំពាក្យវិមានប្រធានាធិបតី លោក Alaa Yousef បានឲ្យដឹងថា៖ ក្នុងជំនួបធ្វើការនេះ​ ប្រធានាធិបតី El Sisi   បានអះអាងជាថ្មីម្តងទៀតនូវគោលជំហររបស់អេហ្ស៊ីកគាំទ្រដំណោះស្រាយ នយោបាយសំរាប់វិបត្តិនៅលីប៊ីហើយអះអាងនូវតួនាទីសំខាន់របស់កងទ័ព ជាតិចំពោះការស្តារសន្តិសុខឡើងវិញ និងការប្រឆាំងនឹងលិទ្ធិភេរវកម្ម ផងដែរ។  លោក El Sisi  ​បានអំពាវនាវឲ្យសហគមន៍អន្តរជាតិលុបចោលបទហាមឃាត់ អាវុធចំពោះកងទ័ពលីប៊ីសំដៅបង្កលក្ខណៈងាយស្រួលសំរាប់ការធានាសន្តិភាព ដោយសារលីប៊ីកំពុងប្រយុទ្ធប្រឆាំងនឹងលិទ្ធិភេរវកម្ម។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី លីប៊ី លោក Fayez al Sarraj បានសន្យាថា៖ រដ្ឋាភិបាលលីប៊ីនឹងខំប្រឹងប្រែងពង្រឹង សន្តិសុខធានាអធិបតេយ្យភាពនិងបូរណភាពដែនដីជាតិប្រយុទ្ធប្រឆាំងនឹង បណ្ដាក្រុមភេរវកម្មដណ្តើមបានឯកភាពប្រទេសជាតិឡើងវិញហើយនាំមកនូវ ជីវភាពរស់នៅល្អប្រសើសំរាប់ប្រជាពលរដ្ឋ៕