អេហ្ស៊ីបវាយប្រហារតាមជើងអាកាសកំទិចភេរវករចំនួន២៦នាក់
01/08/2015 08:56
(VOVworld)-នាថ្ងៃទី៣១កក្កដា ឧទ្ធម្ភាកចក្រ Apache របស់កងទ័ពអេហ្ស៊ីបបាន វាយប្រហារដោយចៃដន្យ តម្រង់ទៅលើភូមិមួយ

(VOVworld)-នាថ្ងៃទី៣១កក្កដា ឧទ្ធម្ភាកចក្រ Apache របស់កងទ័ពអេហ្ស៊ីបបាន វាយប្រហារដោយចៃដន្យ តម្រង់ទៅលើភូមិមួយ ស្ថិតនៅភាគខាង ត្បូងទីរួមស្រុក Sheikh Zuweid តំបន់ខាងជើង Sinai និងកំទិចពួកឧទ្ទាម IS ចំនួន២៦នាក់ និងរាប់ សិបនាក់ផ្សេងទៀតរងរបួស។ តាមប្រភពព័ត៌មានអេហ្ស៊ីប ថា ការវាយប្រហារនេះ សំដៅទប់ស្កាត់ឧបាយកលវាយប្រហារភេរវកម្មដោយ ទ្រង់ទ្រាយធំ តម្រង់ទៅ លើប៉ូលិស្តត្រួតពិនិត្យយោធានៅ Sheikh Zuweid។ នាសប្តាហ៍មុន កងកម្លាំងប្រ ដាប់អាវុធអេហ្ស៊ីប ក៏បានអនុវត្តការវាយលុកចូល ទីរួមស្រុកនេះ កំទិចភេរវករ១២ នាក់របស់ក្រុម Sinai។ ក្រុមនេះ ធ្លាប់ប្រកាសថា ជាសាខារបស់អង្គការរដ្ឋអ៊ីស្លាម ស្វ័យប្រកាស (IS) និងទទួលខុសត្រូវការវាយប្រហារទៅលើកម្លាំងប៉ូលីសនិង កងទ័ពនៅ Sinai ខាងជើងនា ពេលកន្លងទៅ៕
Related






