អេហ្យ៊ីប និងប៉ាឡេស្ទីនពិភាក្សាស្ដីអំពីដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ា
21/03/2017 08:08
(VOV)_នាថ្ងៃទី ២០ មិនា ប្រធានាធិបតីអេហ្យ៊ីប លោក Abbel Fattah El-Sisi មានកិច្ចចរចារជាមួយ សមភាគី Palestine លោក Mahmoud Abbas នៅ Cairo ដើម្បីពិភាក្សាស្ដីអំពីការវិវត្តថ្មីបំផុតចំពោះដំណើរការ សន្តិភាពនៅមជ្ឈឹមបូព៌ារវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ។

ប្រធានាធិបតីអេហ្យ៊ីប លោក Abbel Fattah El-Sisi (ខាងស្ដាំ) មានកិច្ចចរចារជាមួយសមភាគី Palestine លោក Mahmoud Abbas នៅ Cairo (រូបថត៖AFP/TTXVN) (VOV)_នាថ្ងៃទី ២០ មិនា ប្រធានាធិបតីអេហ្យ៊ីប លោក Abbel Fattah El-Sisi មានកិច្ចចរចារជាមួយសមភាគី Palestine លោក Mahmoud Abbas នៅ Cairo ដើម្បី ពិភាក្សាស្ដីអំពីការវិវត្តថ្មីបំផុតចំពោះដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ារវាង ប៉ាឡេស្ទីន និងអ៊ីស្រាអែល ។ នៅកិច្ចចរចារនេះ ថ្នាក់ដឹកនាំទាំងពីររូបបានបញ្ជាក់ ឡើងវិញថាបញ្ហា ប៉ាឡេស្ទីនជាអាទិភាពបំផុតចំពោះបណ្ដាប្រទេសអារ៉ាប់។តាមរយៈ នេះ បណ្ដាប្រទេសអារ៉ាប់ត្រូវតែសហការអំពីជំហរ និងជួយប៉ាឡេស្ទីនយ៉ាងសកម្មនា ពេលខាងមុខនេះ ដើម្បីជំរុញដំណោះស្រាយរដ្ឋពីរដោយផ្អែកលើខ្សែព្រំដែនឆ្នាំ ១៩៦៧ ស្របតាមការផ្ដួចផ្ដើមរបស់អារ៉ាប់។ ភាគីទាំងពីរក៏បានអំពាវនាវឲ្យជំរុញការអនុវត្ត សេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានរិះគន់ គោលនយបាយបង្កើតទីលំនៅរបស់ជនជាតិជីហ្វនៃរដ្ឋាភិបាលអ៊ីស្រាអែលផងដែរ៕
Related






