អេស្បាញគាំទ្រវៀតណាមក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយ EU
27/03/2014 09:35
Vovworld-នាថ្ងៃទី២៦មិនា ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាម រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការនៃព្រះរាជាណាចក្រអេស្បាញលោក Josse Manuel Garcia Margallo បានជួបចរចារជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh។

រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការនៃព្រះរាជាណាចក្រអេស្បាញលោក Josse Manuel Garcia Margallo បានជួបចរចារជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh។ (VOV) Vovworld-នាថ្ងៃទី២៦មិនា ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាម រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការនៃព្រះរាជាណាចក្រអេស្បាញលោក Josse Manuel Garcia Margallo បានជួបចរចារជាមួយឧបនាយករដ្ឋមន្ត្រីនិងជា រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh។ នៅការចរចារភាគីទាំងពីរបានឯកភាពបង្កើនការជួបសន្ទនាផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់អនុវត្ត ប្រកបដោយប្រសិទ្ធភាពបណ្ដាយន្តការសហប្រតិបត្តិការដែលមានស្រាប់។ ភាគីទាំងពីរបានឯកភាពនឹងបន្តសហប្រតិបត្តិការជិតស្និទ្ធនៅតាមបណ្ដា វេទិការអន្តរជាតិនិងដំបន់ ពិសេសគឺក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ អាស៊ាន - EU ASEM។ វៀតណាមអះអាងគាំទ្រអេស្បាញក្នុងការបង្កើនទំនាក់ទំនងជាមួយ អាស៊ាន។ រដ្ឋមន្ត្រី Josse Manuel Garcia Margallo បានអះអាងថាអេស្បាញនឹងគាំទ្រ វៀតណាមក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយ EU ក្នុងនោះមានការជំរុញអនុម័ត លើកិច្ចព្រមព្រៀងដៃគូរសហប្រតិបត្តិការនិងសហប្រតិបត្តិការលើគ្រប់វិស័យ (PCA) គាំទ្រការដែល EU ទទួលស្គាល់វៀតណាមមានបែបបទសេដ្ឋកិច្ចទីផ្សារ ពេញលេញនិងបញ្ចប់ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) វៀត ណាម-EU៕
Related
More




