អេស្ប៉ាញ់រំសាយរដ្ឋសភានិងសំរេចថ្ងៃបោះឆ្នោតថ្មី
03/05/2016 08:58
(VOVworld) - សារព័ត៌មានអេស្ប៉ាញ់នាថ្ងៃទី២ ឧសភា បានឲ្យដឹងថា រដ្ឋសភាប្រទេសនេះនឹងរំសាយនារាត្រី ថ្ងៃទី៣ ឧសភា ហើយការបោះឆ្នោតសកលថ្មីនឹង ប្រព្រឹត្តទៅនាថ្ងៃទី២៦ មិថុនា ខាងមុខនេះ ក្រោយពី គណៈបក្សនយោបាយមិនអាចបង្កើតបាននូវរដ្ឋាភិបាលចម្រុះមួយ។

អ្នកដឹកនាំគណៈបក្សសង្គមលោក Pedro Sanchez ថ្លែងមតិចំពោះមុខរដ្ឋសភានៅទីក្រុង Madrid (រូបថត៖AFP/TTXVN) (VOVworld) - សារព័ត៌មានអេស្ប៉ាញ់នាថ្ងៃទី២ ឧសភា បានឲ្យដឹងថា រដ្ឋសភា ប្រទេសនេះនឹងរំសាយនារាត្រីថ្ងៃទី៣ ឧសភា ហើយការបោះឆ្នោតសកលថ្មីនឹង ប្រព្រឹត្តទៅនាថ្ងៃទី២៦ មិថុនា ខាងមុខនេះ ក្រោយពីគណៈបក្សនយោបាយមិនអាច បង្កើតបាននូវរដ្ឋាភិបាលចម្រុះមួយ។ការចរចារសំដៅបង្កើតរដ្ឋាភិបាលចម្រុះបាន អូសបន្លាយក្នុងរយៈពេល៤ខែរវាងគណៈបក្សប្រជាជន គណៈបក្សសង្គម គណៈ បក្ស Podemos និងគណៈបក្ស Ciudadanos បានបញ្ចប់ប៉ុន្តែមិនទទួល បានលទ្ធផល ណាមួយឡើយ។អ្នកដឹកនាំគណៈបក្សប្រជាជនលោក Mariano Rajoy ដែលកំពុង កាន់តំណែងនាយករដ្ឋមន្រ្តីស្ដីទី មិនអាចទទួលបានការគាំទ្រ ពីគណៈបក្សផ្សេង ចំនួន២ បើទោះបីជាមានការអំពាវនាវដោយឥតឈប់ឈរស្ដីអំពី ការបង្កើតរដ្ឋា ភិបាលចម្រុះមួយរវាងគណៈបក្សប្រជាជន គណៈបក្ស Ciudadanos និងគណៈបក្ស សង្គមក្ដី។តាមលទ្ធផលនៃការស្ទាបស្ទង់មតិ អ្នក បោះឆ្នោតជាច្រើននាក់នឹងបោះ ឆ្នោតអនុប្បវាទក្នុងការបោះឆ្នោតសកលនាពេលខាង មុខនេះ៕
Related






